website_news:2020120606

កងកម្លាំងថៃប្រមូលពលករខ្មែរនៅក្នុងព្រៃរបោះព្រំដែនព្រោះបារម្ភអត់អាហារ

https://www.rasmeinews.com/ June 11, 2020, 9:38 PM

ដោយ ៖ ប.ជ័យ/ព្រំដែនកម្ពុជា-ថៃ៖ ពលករខ្មែរឆ្លងដែនខុសច្បាប់ ហើយប៊ិះត្រូវចាញ់បោកមេខ្យល់ លើកនេះត្រូវបាន សមត្ថកិច្ចកងកម្លាំង ថៃប្រមូលពីក្នុងក្នុងព្រៃរបោះព្រំដែនព្រោះបារម្ភអត់អាហារ។ ប្រភពពីសមត្ថកិច្ច បានឱ្យដឹងកាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ថា៖ ពលករខ្មែរមានគ្នា២១នាក់។ ពួកគេបានមកលាក់ខ្លួននៅច្រករបៀងព្រំដែនពីខាងកម្ពុជានៅឡើយទេ (ភូមិសាស្ត្រក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ទល់មុខស្រុកអារញ្ញប្រាថេតខេត្តស្រះកែវ)។ពួកគេមានគោលដៅទៅរកការងារធ្វើនៅការដ្ឋានសំណង់និងកន្លែងធ្វើការនានានៅរាជធានីបាងកក ។

ពួកគេបានមន្ត្រីបានដឹកនាំកម្លាំងចុះឡោមព័ទ្ធនិងឆ្មក់ចូលក្នុងការឃាត់ខ្លួនសរុបមនុស្សចំនួន២១នាក់/ ស្រី១៥នាក់។ ពលករទាំងនោះថា ពួកគេជាកម្មករស៊ីឈ្នួលរកព្រឹកស៊ីល្ងាច ហើយចង់ទៅរកការងារធ្វើនៅថៃឡើងវិញព្រោះការរស់នៅនៅស្រុកខ្មែរនាបច្ចុប្បន្នគ្មានការងារនាំឱ្យគ្មានលុយគ្មានអីហូបចុក ។ ហេតុនេះការស៊ូទ្រាំខ្លាចជំងឺCovid19 គឺមានតែដាច់បាយហើយ។ ចឹងហើយបានជាពួកគបានប្រថុយចូលប្រទេសថៃ ដើម្បីទៅរកការងារធ្វើនៅទីក្រុងបាងកក និងខេត្តឈុនបូរី ។ ពួកគេត្រូវបានអ្នករត់ពន្ធមនុស្ស(មេខ្យល់ )នាំចូលធ្វើការងារសំណង់៕S/

website_news/2020120606.txt · Last modified: 2020/06/12 15:28 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki