website_news:2020120607

កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលចំនួន៣ នៃស្រុកចិត្របុរី ចុះផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋតាមខ្នងផ្ទះ

http://cambodiapolice.com/policekh/ 1:23 pm 12 មិថុនា 2020

ក្រចេះ ៖ នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលចំនួន០៣ឃុំបានចុះអប់រំ ផ្សព្វផ្សាយតាមខ្នងផ្ទះប្រជាពលរដ្ឋ និងធ្វើវេទិកាខ្នាតតូច ស្តីពីផលប៉ះពាល់នៃគ្រឿងញៀន ។

១ -ប៉ុស្តិ៍នគរបាលរដ្ឋបាលថ្មី ៖ បានធ្វើវេទិកាខ្នាតតូច នៅចំណុចសាលាបុណ្យខ្តុល ភូមិទ្រាប ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ មានប្រជាពលរដ្ឋចូលរួមចំនួន ២១នាក់ (ស្រី ១១ នាក់) បានចែកខិតប័ណ្ណចំនួន ២១សន្លឹក ផងដែរ ។

២-កំលាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលសំបុក ៖ បានចុះធ្វើការផ្សព្វផ្សាយតាមខ្នងផ្ទះប្រជាពលរដ្ឋនៅភូមិសំបុក ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ មានមនុស្សសរុប ២៤នាក់(ស្រី ១៤ នាក់) ដោយបានចែកខិត្តប័ណ្ណចំនួន ២៤ សន្លឹក ផងដែរ ។

៣-កំលាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលថ្មអណ្តើក ៖ បានចុះធ្វើវេទិការខ្នាតតូច នៅភូមិល្អក់ ឃុំថ្មអណ្តើក ស្រុកចិត្របុរី ខេត្តក្រចេះ មានមនុស្សសរុប ៣៥នាក់ (ស្រី ២៣ នាក់) ចែកខិត្តប័ណ្ណចំនួន ៣៥ សន្លឹក ផងដែរ ។

-ផ្សព្វផ្សាយ អប់រំ អំពីវិធីការពារ និងផលប៉ះពាល់នៃជំងឺឆ្លងកូវីដ-១៩

-ផ្សព្វផ្សាយ សេចក្ដីចូលរួមអំពាវនាវគាំទ្រយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នៅកម្ពុជា

-ផ្សព្វផ្សាយ រួមគ្នាបង្ការទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀន

-ចែក សារសម្រាប់អប់រំអំពីផល់ប៉ះពាល់គ្រោះថ្នាក់នៃគ្រឿងញៀន

-ផ្សព្វផ្សាយ រួមគ្នាបង្ការ ទប់ស្កាត់បទល្មើសបញ្ហាចោរកម្ម គ្រប់ប្រភេទ

-ផ្សព្វផ្សាយ រួមគ្នាបង្ការការប្រើអំពើហិង្សាទាក់ទងនឹងយេនឌ័រ,អំពើជួញដូរស្ដ្រីនិងកុមារ

-ផ្សព្វផ្សាយគ្រោះថ្នាក់ដោយសារយុទ្ធភ័ណ្ឌគ្រាប់មិនទាន់ផ្ទុះ

-ផ្សព្វផ្សាយ អំពីការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ

-ច្បាប់ចរាចរណ៍ផ្លូវគោក

-អនុក្រឹត្យលេខ៣៩

-អំពីគ្រោះអគ្គីភ័យ ៕

website_news/2020120607.txt · Last modified: 2020/06/12 16:06 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki