website_news:2020121002

ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិភ្នំដី បានធ្វើការឃាត់ខ្លួនប្រជាពលរដ្ឋខែ្មរចំនួន ១២នាក់ ឆ្លងដែនខុសច្បាប់តាមរបៀង (ស្លាបឆ្វេង)

https://www.facebook.com/GDIOfficial 11-10-2020

នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ១០និង០០នាទី ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិភ្នំដី បានធ្វើការឃាត់ខ្លួនប្រជាពលរដ្ឋខែ្មរចំនួន ១២នាក់ ដែលជាប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានស្រុកសំពៅលូន បានធ្វើការឆ្លងដែនតាមរបៀង (ស្លាបឆ្វេង) របស់ប៉ុស្តិ៍ ចេញទៅផ្សារ បានខៅឌីន(ផ្សារជាប់ព្រំដែន) ក្នុងស្រុកខ្លងហាត់ ខេត្តស្រះកែវ ប្រទេសថៃ។ បន្ទាប់មកកម្លាំងនគរបាលប៉ុស្តិ៍ បានធ្វើការអប់រំណែនាំ ដល់ប្រជាពលរដ្ឋទាំងអស់ខាងលើ ក្នុងនោះក៏មានការចូលរួមណែនាំពីលោក ងាវ ប៊ុនយាង អភិបាល នៃគណៈអភិបាលស្រុកសំពៅលូន, លោកអភិបាលរងស្រុក ក៏ដូចជាតំណាង លោកប្រធានស្នាក់ការ ត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិភ្នំដី និងបានឲ្យពួកគាត់ធ្វើកិច្ចសន្យា បញ្ឈប់ការធ្វើសកម្មភាពបែបនេះទៀត៕

website_news/2020121002.txt · Last modified: 2020/10/12 10:47 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki