website_news:2020121007

ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិចាំយាម បានទទួលពលករខ្មែរចំនួន ០២នាក់ ពីសមត្ថកិច្ចថៃ ពាក់ព័ន្ធនឹងករណីឆ្លងដែនខុសច្បាប់

https://www.facebook.com/GDIOfficial 09-10-2020

នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង១៦និង៣០នាទី ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិចាំយាម បានទទួលពលករខ្មែរចំនួន ០២នាក់ ពីសមត្ថកិច្ចថៃ ពាក់ព័ន្ធនឹងករណីឆ្លងដែនខុសច្បាប់។ នគរបាលប៉ុស្តិ៍បានឲ្យដឹងថា ពលករខ្មែរទាំង ០២នាក់នេះ មាន ១-ឈ្មោះយុង សុយទ្រី ភេទប្រុស អាយុ ៣៥ឆ្នាំ នៅភូមិអូរលាវ ឃុំផ្ទះកណ្តាល ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម, ២-ឈ្មោះ អ៊ូច ចន្ធូ ភេទស្រី អាយុ ៤៥ឆ្នាំ នៅភូមិច្រកល្ពៅ ឃុំទូកមាសខាងកើត ស្រុកបន្ទាយមាស ខេត្តកំពត និងបានធ្វើការសាកសួរ អប់រំណែនាំ ដោយមានការចូលរួមត្រួតពិនិត្យសុខភាព ពីមន្រ្តីចត្តាឡីស័កប្រចាំមាត់ច្រក នូវវិធានការរបស់ក្រសួងសុខាភិបាលផងដែរ។

ដោយឡែកខាងភាគីថៃ នៅតែបន្តបិទច្រកមិនឲ្យអ្នកដំណើរ ចេញ-ចូល ចំណែកទំនិញទទួលបានការអនុញ្ញាត និងអ្នកបើកបររថយន្តចំនួន ០២នាក់ ដែលទទួលបានការអនុញ្ញាត និងបានការឆ្លងកាត់ត្រួតពិនិត្យ ដោយសមត្ថកិច្ចទាំងភាគី កម្ពុជា-ថៃ បានយ៉ាងត្រឹមត្រូវ៕

website_news/2020121007.txt · Last modified: 2020/10/12 10:59 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki