website_news:2020121102

វគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពក្រុមការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៅស្រុកក្រឡាញ់ ខេត្តសៀមរាប

https://www.facebook.com/deputygovernoryousophear/ 11-11-2020

ថ្ងៃពុធ ១១រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែ វិច្ឆិកា ឆ្នាំ២០២០ ក្រុមការងារលេខាធិការដ្ឋាន ដឹកនាំដោយឧត្តមសេនីយ៍ត្រី ដួង ថាវរី ស្នងការរងនគរបាលខេត្ត និងជាតំណាងលោកជំទាវប្រធានលេខាធិការដ្ឋាន គ.ខ.ប.ជ និងមានការអញ្ជើញចូលរួមសម្របសម្រួលពីវាយគ្មិន ពីតំណាងមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត មន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត មន្ទីរកិច្ចការនារីខេត្ត និងអង្គការមូលនិធិអេ២១ ក្នុងវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពស្តីពី ការអនុវត្តតួនាទីភារកិច្ច គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ការបង្ការ ទប់ស្កាត់ អំពើជួញដូរមនុស្ស ការធ្វើចំណាកស្រុកដោយសុវត្ថិភាព និងកិច្ចការពារកុមារពីការរំលោភបំពានផ្សេងៗ ដល់ក្រុមការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅថ្នាក់ស្រុក និងថ្នាក់ឃុំ ដែលមានសមាសភាពអញ្ជើញចញលរួមពីលោកស្រី អភិបាលរង ស្រុកទទួលបន្ទុក អធិការស្រុក កងរាជអាវុធហត្ថស្រុក មេឃុំ អ.ក.ន.ក នាយករដ្ឋបាលស្រុក ប្រធានស្រុកប្រតិបត្តិ/មណ្ឌលសុខភាពប្រធានការិ.ជុំវិញស្រុក នាយប៉ុស្តិ៍ មេភូមិ អនុភូមិ និងជំនួយការភូមិ សរុប ៤៥នាក់ ស្រី១៤នាក់ នៅរដ្ឋបាលសាលាស្រុកពួក។

វគ្គបណ្តុះបណ្តាលនេះប្រព្រឹត្តទៅរយៈពេលពេញមួយថ្ងៃ ដោយមានកិច្ចសហការពីរដ្ឋបាលស្រុកស្រីស្នំ និងមានការគាំទ្រពីរដ្ឋបាលសាលាខេត្ត និងអង្គការមូលនិធិអេ២១ផងដែរ។ វគ្គបណ្តុះបណ្តាលនេះក្រុមការងារបានធ្វើបទបង្ហាញរួមមាន:

១.តួនាទីភារកិច្ច យន្តការនិងរចនាសម្ព័ន្ធនៃគណ:កម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនិងការរៀបចំរបាយការណ៍

២. វិធីទាំង៧ក្នុងការបង្ការទប់ស្កាត់អំពើជួញដូរមនុស្ស

៣. ការធ្វើចំណាកស្រុកប្រកបដោយសុវត្ថិភាព

៤. ច្បាប់ស្តីពីការបង្កា្របអំពើជួញដូរមនុស្សនិងអំពើធ្វើអាជីវកម្មផ្លូវភេទ

៥.រូបភាពនៃអំពើជួញដូរមនុស្សនិងការកេងប្រវ័ញ្ចលើកុមារ

៦.ការផ្តល់សេវាជូនជនរងគ្រោះដោយអំពើជួញដូរមនុស្ស និងកិច្ចការពារកុមារ និងការផ្តល់សេវាដល់កុមាររងគ្រោះនៃអង្គការមូលនិធិអេ២១។

website_news/2020121102.txt · Last modified: 2020/11/12 11:57 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki