website_news:2020121106

ពលករខ្មែរ ជាង៣,០០០នាក់ ធ្វើការនៅក្រុមហ៊ុន GFN នៅតំបន់ណងយ៉ៃ ខេត្តឈុនបុរី ប្រទេសថៃ បានរួមគ្នាធ្វើបាតុកម្មទាមទារនូវអត្ថប្រយោជន៍មួយចំនួន

https://www.facebook.com/CentralCambodiaOrg/ 11/11/2020

Breaking News ព័ត៌មានពីប្រទេសថៃ៖ នៅល្ងាចថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ពលករខ្មែរ ជាង៣,០០០នាក់ធ្វើការ នៅក្រុមហ៊ុន GFN (រោងចក្រកែឆ្នៃអាហារ) នៅតំបន់ ណងយ៉ៃ ខេត្តឈុនបុរី ប្រទេសថៃ បានរួមគ្នាធ្វើបាតុកម្មទាមទារនូវអត្ថប្រយោជន៍មួយចំនួន។ ករណីដែលឈានដល់ការបាតុកម្មនេះគឺដោយសារមូលហេតុចម្បងៗ៣ដូចខាងក្រោមនេះ

១. ពលករតម្រូវចេញថ្លៃបន្ទប់ ថ្លៃទឹក និងថ្លៃភ្លើង

២. តម្លៃសេវាកម្មនិងប្រាក់ចំណូលរបស់ពលករធ្លាក់ចុះ

៣. រោងចក្រតម្រូវឲ្យពលករទាំងអស់ទិញអីវ៉ាន់តែក្នុងរោងចក្រ ព្រោះខ្លាចកូវីដ១៩ មិនអោយចេញក្រៅ៕

សរុបសេចក្តីមកវិញគឺថាពលករខ្មែរធ្វើការច្រើន ប៉ុន្តែចំណូលតិចជាងកម្លាំងពលកម្មឆ្ងាយខុសពីកាលមុន៕

សូមបញ្ជាក់បន្ថែមផងដែរថា យោងតាមការឲ្យដឹងពីពលករនៅឈុនបុរីថា«ករណីនេះកើតឡើងជាង៣ខែមកហើយ ប៉ុន្តែនៅមិនទាន់មានដំណោះស្រាយដល់ពលករខ្មែរនៅឡើយរហូតឈានដល់តំំណាក់កាលបាតុកម្មនេះ»៕

website_news/2020121106.txt · Last modified: 2020/11/12 12:07 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki