website_news:2020130102

សមត្ថកិច្ចខេត្តប៉ៃលិនចុះបង្ក្រាបទីតាំងបម្រើសេវ៉ាផ្លូវភេទចាប់ខ្លួនមនុស្សប្រុស ស្រី ៦នាក់មានទាំងវៀតណាម ខ្មែរ ថៃ

http://khmer.peoplenews.asia/ ដោយ ៖ SOVANNA ROTH ថ្ងៃទី11 ខែ01 ឆ្នាំ2020 ម៉ោង 1:58 PM

ខេត្តប៉ៃលិន៖ ទីតាំងបម្រើសេវ៉ាផ្លូវភេទនៅជាយដែនខ្មែរ ថៃមួយកន្លែង ដែលបានលួចបើកដំណើរការលួចលាក់ជាយូរមកហើយនោះ ពេលនេះត្រូវបានសមត្ថកិច្ចនគរបាលព្រហ្មទ័ណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិនឆ្មក់ចុះបង្ក្រាបជាក់ស្ដែងក្នុងចាប់ឃាត់ខ្លួនមនុស្សចំនួន៦នាក់មានប្រុស២នាក់ជនជាតិ ថៃម្នាក់និងខ្មែរ ម្នាក់ដែលបាននាំគ្នាទៅរកសេវ៉ាផ្លូវភេទនេះ ។

ប្រតិបត្តិការនេះត្រូវបានធ្វើឡើង កាលពី ថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ ស្ថិតនៅចំណុចផ្ទះឈ្មោះ សុខ ស្រីលីន ជាជនជាតិវៀតណាម ក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិនរកឃើញវត្ថុតាងស្រោមអនាម័យសម្រាប់ បំរើផ្លូវមួយចំនួន ។តាមប្រភពព័ត៌មានបានឲ្យដឹងថា តាមពិតទីតាំងមួយនេះលបលួចបើកបម្រើសេវ៉ាផ្លូវភេទយូរមកហើយ មិនដឹងថាសមត្ថកិច្ចគាត់មិនដឹងសោះមែនឬក៏ដឹដែរមិនទាន់មានពេលបង្ក្រាបនោះទេ ទើបតែពេលនេះសមត្ថកិច្ចបានឆ្លៀតឆ្មក់ចុះបង្ក្រាបជាល់ស្ដែងឃើញមានវត្ថុតាងសម្រាប់បម្រើផ្លូវភេទប្រាកដមែន។

ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លូនទី១ឈ្មោះ សុខ ស្រីលីន (ម្ចាស់ផ្ទះ) ភេទស្រី អាយុ ៣៥ឆ្នាំ ជនជាតិវៀតណាម ,ទី២ឈ្មោះ ង្វៀង ធីហុង (ហៅ រក្សា) ភេទស្រី អាយុ ២៥ឆ្នាំ ជនជាតិវៀតណាម,ទី៣ឈ្មោះ ធិន ណាវ៉ាន់ (ហៅ អាម៉ី) ភេទស្រី អាយុ ២២ឆ្នាំ ជនជាតិ វៀតណាម,ទី៤ឈ្មោះ ថៃ នីតៃលិន ភេទស្រី អាយុ ២៧ឆ្នាំ ជនជាតិវៀតណាម,ទី៥ឈ្មោះ ម៉ៃទ្រី ថាណាផាសាត់ថាណា (ហៅ ម៉ៃទី) ភេទប្រុស អាយុ ៤៥ឆ្នាំ មុខរបរ គ្រូពេទ្យ ជនជាតិថៃ និងទី៦ឈ្មោះ ឆាត ឡុង ភេទប្រុស អាយុ ៣១ឆ្នាំ ជាតិខ្មែរ មុខរបរសន្តិសុខ ដែលបច្ចុប្បន្នស្នាក់នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

ការឃាត់ខ្លូនជនសង្ស័យ ខាងលើ សមត្ថកិច្ចជំនាញ ក៏បានធ្វើការឆែកឆេរ ប្រទះឃើញស្រោមអនាម័យមួយចំនួន នៅក្នុងកាបូបដៃជនសង្ស័យ និងស្រោមអនាម័យ ដែលប្រើប្រាស់រួច នៅក្នុងធុងសំរាមសរុបចំនួន១០ស្រោម។ ជនសង្ស័យខាងលើ ត្រូវសមត្ថកិច្ចការិយាល័យប្រឆាំងការជួញដូរ និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន រៀបចំកសាងសំណុំរឿង ដើម្បីអនុវត្តតាមនីតិវិធី៕

website_news/2020130102.txt · Last modified: 2020/01/22 15:44 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki