website_news:2020130103

បុរសជនជាតិចិនម្នាក់ស្រលាញ់ ពលការិនីខ្មែរ ខ្លាំងពេក ខំតាមមករកដល់ស្រុកខ្មែរ បង្ខំឲ្យនាងត្រឡប់ទៅ ចិន វិញទាំងខុសច្បាប់

http://khmer.peoplenews.asia/ ដោយ ៖ SOVANNA ROTH ថ្ងៃទី11 ខែ01 ឆ្នាំ2020 ម៉ោង 5:48 PM

ភ្នំពេញ ៖ ស្ត្រីវ័យក្មេងជាអតីតពលការិនីធ្វើការនៅប្រទេសចិននិងមានទំនាក់ទំនងស្នេហាស៊ីជម្រៅដូចប្ដីប្រពន្ធជាមួយនិងបុរសជនជាតិចិនម្នាក់នេះរហូត ធ្វើឲ្យបុរសនោះបំភ្លេចនាងមិនបានក៏តាមមកលេងនាងដល់ស្រុកខ្មែរ តែដល់ពេលត្រឡប់ទៅចិនវិញបានបង្ខំឲ្យនាងទៅជាមួយដែរ ដោយអះអាងថាខ្លួនបានទិញនាងពីឪពុកម្ដាយនាងរួចហើយ ធ្វើឲ្យនាងស្រឡាំងកាំង ទើបបង្កជាទំនាស់ប្រតាយប្រតបគ្នា រត់ទៅប្តឹងប៉ូលិសប៉ុស្តិ៍កាកាបទី១ ឲ្យជួយអន្តរាគមន៍ កាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី១១ ខែមករា ឆ្នាំ២០២០ នៅមុខព្រលានយន្តហោះពោធិចិនតុង ភូមិក្បាលដំរី១ សង្កាត់កាកាបទី១ ខណ្ឌពោធិសែនជ័យ ។

វត្តមានភាគីអ្នកទាំង២ មកដល់ប៉ុស្តិ៍នគរបាល ស្ត្រីជនជាតិខ្មែរ បានឲ្យដឹងថា នាងមានស្រុកកំណើតនៅឯខេត្តកំពង់ចាម កន្លងមកធ្លាប់ទៅធ្វើការងារស្របច្បាប់ នៅឯប្រទេសចិន ហើយក៏មានស្នេហា ជាមួយបុរសជនជាតិចិនខាងលើនេះ រស់នៅជាមួយគ្នាដូចប្តីប្រពន្ធ ពិតប្រាកដមែន លុះវិលមកស្រុកខ្មែរវិញ នាងគ្មាន ឯកសារ លិខិតឆ្លងដែន ស្របច្បាប់ណាដើម្បីត្រឡប់ ទៅស្រុកចិនវិញទេ អស់រយៈពេលច្រើនខែមកហើយ ស្រាប់តែប៉ុន្មានថ្ងៃនេះ លេចមុខបុរសជនជាតិចិនខាងលើ វិលមកលេងស្រុកខ្មែរ តាមទៅលេងនាងដល់ផ្ទះឯខេត្តកំពង់ចាម ។ ប្រភពបន្ដថា លុះមកដល់ព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២០នេះ បុរសជនជាតិចិនខាងលើ ត្រូវកំណត់វិលទៅស្រុកចិនវិញ ហើយសុំឲ្យនាងជូនដំណើររូបគេ ដល់ព្រលានយន្តហោះ ។ គ្រាដែលមកដល់ ព្រលានហើយ បែជាប្រាប់ថា រូបគេបានទិញនាងឲ្យលុយទៅឪពុកម្តាយនាងរូចហើយ ត្រូវតែឡើងយន្តហោះទៅស្រុកចិនជាមួយរូបគេវិញ ។ សម្តីដ៏ភ្ញាក់ផ្អើលនេះធ្វើឲ្យ ស្ត្រីខ្មែររូបនេះ ប្រកែក មិនទៅស្រុកចិនវិញទេព្រោះ គ្មានឯកសារ គ្មានលិខិតឆ្លងដែន ស្របច្បាប់ផងនឹង នាងទទួលស្គាល់ហើយ ស្រឡាញ់គ្នា គ្រានៅស្រុកចិន តែវិលមកស្រុកខ្មែរ ពុំស្របច្បាប់ឡើយ នាងមិនទៅជាមួយទេ ទើបកើតជារឿងឈ្លោះ ប្រកែក ប្រតាយប្រតប់គ្នា បានក្រុមអ្នករត់ម៉ូតូកង់បីឃើញ ជួយឃាត់ និងដឹកនាំជួយជូនទៅប្តឹងនៅប៉ុស្តិ៍កាកាបទី១ ។

ក្រោយពីភាគីទាំង២ បុរសជនជាតិចិន ជាមួយស្ត្រីជនជាតិខ្មែរ សមត្ថកិច្ច ហៅនាំសាកសួរ ភាគីខាងជនជាតិចិន ដល់ម៉ោងឡើងយន្តហោះហើយ សុំចាកចេញទៅវិញ ហើយកុំឲ្យខកខាន ការធ្វើដំណើរ វិលទៅស្រុកឆ្ងាយផង ប៉ូលិស ឲ្យស្ត្រីខ្មែរវិលទៅស្រុកកំណើតវិញ រីឯជនជាតិចិន បន្តដំណើរឡើងយន្តហោះ ដើម្បីបញ្ចប់រឿង ៕

website_news/2020130103.txt · Last modified: 2020/01/13 15:48 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki