website_news:2020130106

ពលករខ្មែរ និងភូមាខុសច្បាប់ ចំនួន១៩ នាក់ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះខេត្តឈុនបុរី ឃាត់ ខ្លួន

https://www.facebook.com/LabourOfficial/ 10/01/20

យោងតាមរបាយការណ៍ពីខេត្តឈុនបុរី ប្រទេសថៃ នៅថ្ងៃសុក្រ ទី១០ ខែមករា ឆ្នាំ២០២០ នេះបានអោយដឹងថា កម្លាំងសមត្ថកិច្ចចម្រុះប្រចាំខេត្តឈុនបុរី ប្រទេសថៃ បានធ្វើការចុះត្រួតពិនិត្យការដ្ឋានសំណង់មួយកន្លែង ស្ថិតនៅក្នុងស្រុកសាមេត ខេត្តឈុនបុរី បានរកឃើញពលករបរទេសធ្វើការសំណង់សរុបចំនួន ៦៦នាក់ សមត្ថកិច្ច បានរកឃើញពលករខុសច្បាប់ខ្មែរ និងភូមាចំនួន១៩នាក់។

តាមការបញ្ជាក់របស់សមត្ថកិច្ចបានអោយដឹងថា ពលករបរទេសទាំងអស់ធ្វើការសំណង់នៅទីនេះ ដោយទទួលបានប្រាក់ឈ្នួលក្នុងមួយថ្ងៃ ៣៥០បាត ដោយមានថៅកែមួយចំនួនលួចជួលពលករខុសច្បាប់ធ្វើការ អាចធ្វើឲ្យពលករទាំងនោះប្រឈមនៅការមិនទទួលបានសិទ្ធិគាំពារផ្សេងៗ ពីច្បាប់ការងារ នឹងងាយរងគ្រោះដោយការជិះ ជាន់ កេងប្រវ័ញ្ចកម្លាំងពលកម្មទៀតផង។

website_news/2020130106.txt · Last modified: 2020/01/22 15:47 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki