website_news:2020130107

ពលករខ្មែរម្នាក់ដើរឆ្លងផ្លូវ ត្រូវរថយន្ដបុកស្លាប់ យ៉ាងអាណោចអាធ័ម

https://www.facebook.com/LabourOfficial/ 10/01/20

យោងតាមប្រភពពីខេត្តនុនថាក់បុរី ប្រទេសថៃ បានអោយដឹងថា បុរសពលករខ្មែរឈ្មោះ Ang krorm ភេទ ប្រុស អាយុ៥២ឆ្នាំ ត្រូវរថយន្តបុកស្លាប់ កាលពីវេលាម៉ោង១១:៥០នាទី យប់ឈានថ្ងៃសុក្រ ទី១០ ខែមករា ឆ្នាំ ២០២០ នៅត្រង់ចំណុចផ្លូវជាតិលេខ៣៤០ ស្ថិតនៅក្នុងភូមិ៩ សង្កាត់លាក់ហា ស្រុកបាងបួរថង ខេត្តនុនថាក់បុរី ប្រទេសថៃ។ ប្រភពពីកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា បុរសពលករខ្មែរខាងលើបានដើរឆ្លងផ្លូវត្រូវរថយន្ត ម៉ាក Toyota Altis ពាក់ស្លាកលេខ ២៧១៦ ក្រុងថេប បុកពេញទំហឹងបន្ទាប់មកត្រូវរថយន្តសណ្ដោងមិនស្គាល់ ម៉ាក បន្ថែមបណ្ដាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។

website_news/2020130107.txt · Last modified: 2020/01/22 15:47 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki