website_news:2020130108

មានករណីពលករខ្មែរត្រូវខ្សែភ្លើងឆក់ស្លាប់ទាំងព្រឹកយ៉ាងអាណោចអាធ័ម

https://www.facebook.com/LabourOfficial/ 1/01/20

ប្រភពពីខេត្តឈុនបុរី ប្រទេសថៃបានអោយដឹងថា មានករណីបុរសពលករខ្មែរម្នាក់ ឈ្មោះ ខន ភេទប្រុស អាយុ៣៦ឆ្នាំ ស្រុកកំណើតរស់នៅភូមិស្ពានរង ខេត្តព្រៃវែង មុខរបរជាពលករធ្វើការនៅក្នុងរោងចក្រផ្លាសស្ទិចនៅ ខេត្ដឈុនបុរី ប្រទេសថៃត្រូវខ្សែភ្លើងឆក់ស្លាប់កាលពីវេលាម៉ោង ០៦ព្រឹក ថ្ងៃសៅរ៍ ទី១១ ខែមករា ឆ្នាំ២០២០ បន្ទាប់ពីជនរងគ្រោះបានដើរបើកម៉ូទ័របូមទឹក ប៉ុន្តែអកុសលកុងតាក់ម៉ូទ័រឆ្លងចរន្តអគ្គិសនីបណ្ដាលឲ្យឆក់ជនរងគ្រោះស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។ បច្ចុប្បន្នសាច់ញាតិជនរងគ្រោះកំពុងដំណើរធ្វើឯកសារបញ្ជូនសាកសពជនរងគ្រោះទៅធ្វើបុណ្យនៅឯស្រុកកំណើត ។

website_news/2020130108.txt · Last modified: 2020/01/22 15:48 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki