website_news:2020130201

បង្ក្រាបទីតាំងសញ្ចារកម្ម ហាងម៉ាស្សាយីហោ “ស្រីប៉ាត់” ក្នុងបុរីវារីណា ឃាត់ខ្លួនម្ចាស់ និងនារីម៉ាស្សាសរុប៨នាក់

http://nokorwatnews.com/ 12-02-2020

ភ្នំពេញ៖ ជនសង្ស័យ២នាក់ប្តីប្រពន្ធ រួមនឹងនារីម៉ាស្សាបម្រើសេវាផ្លូវភេទ៦នាក់ ត្រូវបានកម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្សក្នុងប្រទេស នៃនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ធ្វើការស្រាវជ្រាវបង្រ្កាប និងឃាត់ខ្លួនជាក់ស្តែង ក្រោយស៊ើបដឹងថាលួចបើកទីតាំងហាងម៉ាស្សាយីហោ “ស្រីប៉ាត់” ក្នុងបុរីវារីណា បង្កប់សេវាផ្លូវភេទ ។

ករណីបង្ក្រាបករណីសញ្ចារកម្មខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង៧ និង៥០នាទីយប់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សំបូរ មាណ្ណារិទ្ធ អនុប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្សក្នុងប្រទេស នៃនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានសហការជាមួយ តំណាងចៅសង្កាត់គោកឃ្លាង នគរបាលប៉ុស្តិ៍គោកឃ្លាង និងអនុប្រធានភូមិ ដោយមានការសម្របសម្រួលពីលោក ចែ សុង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ស្ថិតនៅផ្ទះតែលេខ២៣(បុរីវារីណា) ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយនាំខ្លួនជនសង្ស័យប្តីប្រពន្ធ២នាក់ជាម្ចាស់ទីតាំង និងជនរងគ្រោះចំនួន០៦នាក់ មកកាន់នាយកដ្ឋាន ដើម្បីធ្វើការសាកសួរ និងស្រាវជ្រាវបន្តតាមនីតិវិធី ។

លោកឧត្តមសេនីយ៍ទោ សំបូរ មាណ្ណារិទ្ធ អនុប្រធាននាយកដ្ឋាន បានឲ្យដឹងនៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០នេះថា កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យប្តីប្រពន្ធ២នាក់ជាម្ចាស់ទីតាំងមាន៖ ឈ្មោះ វន់ ដា (ប្ដី) និងឈ្មោះ សារ៉ន ស្រីផាត់ ហៅ ស្រីប៉ាត់(ប្រពន្ធ) ។ ចំណែកជនរងគ្រោះចំនួន០៦នាក់៖ ទី១-ឈ្មោះ ឡាង សុខអែម ភេទស្រី អាយុ១៥ឆ្នាំ ជនជាតិខ្មែរ ស្រុកកំណើតភូមិឈើទាល ឃុំឈើទាល ស្រុកសណ្ដាន់ ខេត្តកំពង់ធំ បច្ចុប្បន្នស្នាក់នៅក្នុងទីតាំងហាងម៉ាស្សាស្រីប៉ាត់ ។ ទី២-ឈ្មោះ សេង សុខម៉េង ហៅ ឃី ភេទស្រី អាយុ១៧ឆ្នាំ ជនជាតិខ្មែរ ស្រុកកំណើតភូមិឈើទាល ឃុំឈើទាល ស្រុកសណ្ដាន់ ខេត្តកំពង់ធំ បច្ចុប្បន្នស្នាក់នៅក្នុងទីតាំងហាងម៉ាស្សាស្រីប៉ាត់ ។ ទី៣-ឈ្មោះ ស៊្រុន ស្រីអយ ហៅ ស្រីអូន ភេទស្រី អាយុ១៧ឆ្នាំ ជនជាតិខ្មែរ ស្រុកកំណើតភូមិស្ទឹងត្រង់ ខេត្តកំពង់ចាម ស្នាក់នៅក្នុងទីតាំងហាងម៉ាស្សាស្រីប៉ាត់ ។ ទី៤-ឈ្មោះ ម៉ាប់ ស្រីលិ ភេទស្រី អាយុ១៨ឆ្នាំ ជនជាតិខ្មែរ ស្រុកកំណើតឃុំកោះតាស៊ុយ ស្រុកព្រែកប្រសសព្វ ខេត្តក្រចេះ ស្នាក់នៅផ្ទះជួលម្ដុំទួលគោក ។ ទី៥-ឈ្មោះ ម៉ុន ពិសី ភេទស្រី អាយុ២០ឆ្នាំ ជនជាតិខ្មែរ ស្រុកកំណើតខេត្តត្បួងឃ្មុំ ស្នាក់នៅក្នុងទីតាំងហាងម៉ាស្សាស្រីប៉ាត់ និងទី៦-ឈ្មោះ វ៉ា កញ្ញា ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិខ្មែរ ស្រុកកំណើតភូមិព្រែកស្លែង ឃុំតាលុន ស្រុកស្អាង ខេត្តកណ្ដាល ស្នាក់នៅក្នុងទីតាំងហាងម៉ាស្សាស្រីប៉ាត់ ។

លោកអនុប្រធាននាយកដ្ឋានបន្តថា៖ វត្ថុតាងដកហូតរួមមាន៖ ១.ជាន់ឡៅតឿបន្ទប់ទី១ ស្រោមអនាម័យប្រើរួចចំនួន៣ និងមិនទាន់ប្រើចំនួន២ ។ ២.ជាន់ឡៅតឿបន្ទប់ទី២ ឯកសារជួលផ្ទះ និងសៀវភៅកត់ម៉ោង ។ ៣.ជាន់ទី១បន្ទប់ទី៣ ស្រោមអនាម័យមិនទាន់ប្រើចំនួន១ ។ ៤. ជាន់ផ្ទាល់ដីផ្ទះបាយខាងក្រោយ កន្សែងជូតទឹកកាមបុរសមួយចំនួនធំ ។ ៥.ជាន់ផ្ទាល់ដីថតតុខាងមុខ ប្រាក់រៀលចំនួន១៤០០០០៛(ដប់បួនម៉ឺនរៀល) និងប្រាក់ដុល្លា១៥$(ដប់ប្រាំដុល្លាអាមេរិក) ។ ៦.ជាន់ផ្ទាល់ដីថតតុខាងមុខ ក្រដាស់កិច្ចសន្យា២សន្លឹក សៀវភៅកត់ត្រាម៉ោងភ្ញៀវចេញ-ចូល និងលើជញ្ជាំងលិខិតអនុញ្ញាតិបើកអាជីវកម្ម ។ ប្រភពដដែលបន្តទៀតថា ផ្អែកតាមការបំភ្លឺរបស់ជនរងគ្រោះទាំង០៦នាក់ និងចម្លើយរបស់ជនសង្ស័យឈ្មោះ វន់ ដា(ប្ដី) និងឈ្មោះ សារ៉ន ស្រីផាត់ ហៅ ស្រីប៉ាត់(ប្រពន្ធ) ព្រមទាំងការស៊ើបអង្កេតរបស់សមត្ថកិច្ចបានរកឃើញ៖ នារីម៉ាស្សាបំរើសេវាផ្លូវភេទ មានចំនួន០៦នាក់ មានអនីតិជនក្រោមអាយុ១៨ឆ្នាំចំនួន០៣នាក់ ។

ដោយឡែកជនសង្ស័យឈ្មោះ វន់ ដា (ប្ដី) និងឈ្មោះ សារ៉ន ស្រីផាត់ ហៅ ស្រីប៉ាត់(ប្រពន្ធ) បានដាក់កាំមេរ៉ាសុវត្តិភាពដើម្បីគ្រប់គ្រងហាងម៉ាស្សា ស្រីប៉ាត់ និងដើម្បីដឹងថានារីម៉ាស្សា បានបំរើសេវា ម៉ាស្សាក្រលៀន ឬ រួមភេទ ឲ្យភ្ញៀវរឺទេ ។ ចំណែកប្រាក់ដែលបាននោះ ថៅកែបានដកយកប្រាក់ ចំនួន៥$(ប្រាំដុល្លាអាមេរិក)ពីការបំរើសេវាម៉ាស្សាក្រលៀន ឬ រួមភេទ មួយលើក ។ ជាពិសេសនោះជនសង្ស័យឈ្មោះ វន់ ដា ជាអ្នកបង្ហាត់បង្រៀននារីម៉ាស្សាទាំងអស់ឲ្យចេះម៉ាស្សាក្រលៀន (រួមភេទដោយដៃ) ដោយឲ្យនារីម៉ាស្សាអនុវត្តដោយផ្ទាល់ជាមួយខ្លួន ។

បច្ចុប្បន្ន ជនសង្ស័យ២នាក់ប្តីប្រពន្ធឈ្មោះ វន់ ដា និងឈ្មោះ សារ៉ន ស្រីផាត់ ហៅ ស្រីប៉ាត់ ពិតជាបើកហាងម៉ាស្សាកោសជប់ ប្រព្រឹត្តអំពើសញ្ចារកម្ម ដើម្បីកេងប្រវ័ញ្ចលើស្ត្រី និងកុមារ ប្រាកដមែន ត្រូវបានកម្លាំងសមត្ថកិច្ចកសាងសុំរឿងបញ្ជូនទៅសាលាដំបូរាជធានីភ្នំពេញ ដើម្បីដាក់ទោសតាមច្បាប់ ។ ចំណែកជនរងគ្រោះ៦នាក់នោះ ត្រូវបានបញ្ជូនទៅមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ ដើម្បីធ្វើការអប់រំ និងបណ្ដោះបណ្ដាលវិជ្ជាជីវៈតាមជំនាញ ៕ ចន្ទ លីហ្សា

website_news/2020130201.txt · Last modified: 2020/02/13 15:23 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki