website_news:2020130202

លោកឧត្តមសេនីយ៍ត្រី បែន តារា ដឹកនាំមន្ត្រីពាក់ព័ន្ធជួបប្រជុំ ជាមួយអង្គភាពការពារកុមារ (CPU)

http://cambodiapolice.com/policekh/ 4:06 pm 12 កុម្ភះ 2020

ខេត្តកែប៖ នារសៀលថ្ងៃពុធ ៤រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ត្រី បែន តារា ស្នងការនគរបាលខេត្តកែប បានដឹកនាំលោក លោកស្រីប្រធានផែនការងារព្រហ្មទណ្ឌ ផែនការងារប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន រួមជាមួយមន្ត្រីពាក់ព័ន្ធ ដើម្បីជួបប្រជុំជាមួយអង្គភាពការពារកុមារ(CPU) នៅសាលប្រជុំតូចស្នងការដ្ឋាននគរបាលខេត្ត ស្តីពីកិច្ចការ និងកិច្ចសហប្រតិបត្តិជាមួយកងកម្លាំងនគរបាលជាតិកម្ពុជាសម្រាប់ឆ្នាំ២០២០ កិច្ចប្រជុំបានផ្តោតសំខាន់ទៅលើការស៉ើបអង្កេត និងស្វែងរកភ័ស្តុតាងដើម្បីដាក់បន្ទុកលើជនសង្ស័យ ៕

website_news/2020130202.txt · Last modified: 2020/02/13 15:25 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki