website_news:2020130203

ប៉ូលីសថៃបានបើកប្រតិបត្តិការបង្ក្រាបករណីពពោះជំនួស ឃាត់ខ្លូនជនជាតិចិនម្នាក់ និងស្ត្រី៧នាក់ទៀត ដែលខ្លះកំពុងពពោះ

https://www.facebook.com/ Thai PBS News 13-02-2020

ព័ត៌មានពីស្រុកថៃ ថ្ងៃទី១៣ ខែកុម្ភះនេះ ខាងប៉ូលីសថៃ បានបើកប្រតិបត្តិការបង្ក្រាបករណីពពោះជំនួស ឃាត់ខ្លូនជនជាតិចិនម្នាក់ និងស្ត្រី៧នាក់ទៀត ដែលខ្លះកំពុងពពោះ និងស្ត្រីម្នាក់ទៀតដែលមើលថែក្មេង និងសង្គ្រោះបានទារកភេទប្រុសម្នាក់ដែលមានអាយុបានប្រហែលជា ២០ថ្ងៃ។ ជនជាតិចិនម្នាក់នេះប្រកបមុខរបរនេះមក ១៣ឆ្នាំហើយ។ ការពពោះជំនួស មាន៣ដំណាក់កាល ជាដំបូង ពួកគេឆ្លងទៅឡាវ ដើម្បីបណ្តុះមេជីវិតនៅទីនោះ ពេលបានផលហើយពួកគេត្រលប់មកវិញ ថែរក្សាគភ៌នៅប្រទេសថៃ។ ពេលដែលផ្ទៃពោះមានអាយុ ៧ខែ គេនិងបញ្ជូនស្ត្រីពពោះទៅឆ្លងទន្លេនៅចិន តែដោយសារមានការផ្ទុះវីរុសកូរូណាថ្មីៗនេះ ទើបពួកគេសម្រេចឆ្លងទន្លេក្នុងស្រុក។ ក្នុងផ្ទះនោះមានសម្ភារៈសង្ក្រោះបន្ទាន់ទារកទៀតផង។ កន្លងមកទារកដែលកើតមកគឺត្រូវបានលក់ដូរនៅប្រទេសចិន ហើយក៏មិនបានដឹងថាតើគេយកទារកទៅចិញ្ចឹមឬក៏ធ្វើអ្វីផ្សេងទៀតឡើយ។ (បកប្រែកៅផ្លូវការ ដោយ រស្មី)

website_news/2020130203.txt · Last modified: 2020/02/13 15:28 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki