website_news:2020130401

សម្តេច ស ខេង អគុណចំពោះសប្បុរសធម៌ ដែលបានកាត់ប្រាក់ខែរបស់ខ្លួន ចូលរួមបរិច្ចាគ ទប់ស្កាត់ការរីករាលដាល នូវមេរោគកូវីដ-១៩

http://bayontv.com.kh/ 13/04/2020

ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអរគុណចំពោះមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់រូប ដែលបានសម្រេចកាត់ប្រាក់ខែរបស់ខ្លួនទៅតាមលទ្ធភាពចូលរួមបរិច្ចាគ ដើម្បីទប់ស្កាត់ការរីករាលដាលនូវមេរោគកូវីដ១៩។ ថ្លែងនៅក្នុងពិធីអញ្ជើញប្រគល់រថយន្ត ម៉ាស់ និងអាល់កុលដល់សមត្ថកិច្ចព្រំដែនដើម្បីធ្វើប្រតិបត្តិការទប់ទល់នៃការរីករាលដាលនូវមេរោគកូវីដ១៩ នាព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០នេះនៅក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម បានលើកឡើងថា សកម្មភាពរបស់សប្បុរសធម៌នានា ជាពិសេសមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានសម្រេចចិត្ត កាត់ប្រាក់ខែរបស់ខ្លួន ចូលរួមជាមួយរាជារដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ និងព្យាបាលមេរោគកូវីដ១៩នេះ គឺជាសកម្មភាពមនុស្សធម៌មួយរបស់ខ្មែរក្នុងការសាមគ្គីភាពគ្នា។

សម្តេចក្រឡាហោម ស ខេង បានបន្តទៀតថា បញ្ហាមេរោគកូវីដ១៩នេះ គឺ វាបានកំពុងវាយលុកយ៉ាងខ្លាំងនៅទូទាំងពិភពលោក ហើយប្រទេសកម្ពុជា ក៏កំពុងបន្តឆ្លងផងដែរ តែទោះជាយ៉ាងណាខ្មែរយើងពុំទាន់មានករណីធ្ងន់ធ្ងរដូចបណ្តាប្រទេសធំៗ នៅលើពិភព លោកនោះទេ ប៉ុន្តែយើងត្រូវតែបន្តទប់ស្កាត់ និងអនុវត្តឲ្យបានម៉ឺងម៉ាត់ បំផុតចំពោះបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ដែលបានចេញពីកន្លងទៅទាក់ទងនឹងបញ្ហានេះ។ ជាមួយគ្នានោះដែរសម្តេចក្រឡាហោម ស ខេង ក៏បានបន្តអំពាវនាវដល់មន្ត្រីថ្នាក់ក្រោមជាតិ និងតាមបណ្តាព្រំដែនទាំងអស់បន្តអនុវត្តឲ្យបានល្អប្រសើរបន្ថែមទៀតចំពោះវិធានការដល់បងប្អូនពលករខ្មែរ និងពលរដ្ឋខ្មែរដែលបានចាកចេញពីភ្នំពេញ ឬតាមបណ្តាខេត្តនានា ទៅកាន់ស្រុកកំណើត ត្រូវទុកពួកគាត់ដោយឡែករយៈពេល១៤ថ្ងៃ ដើម្បីបង្ការ និងទប់ស្កាត់ការរីករាលដាល់នូវមេរោគកូវីដ១៩នេះ៕

website_news/2020130401.txt · Last modified: 2020/04/13 14:04 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki