website_news:2020130405

ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិចាំយាម បានទទួលពលករខ្មែរឆ្លងដែនខុសច្បាប់ពីសមត្ថកិច្ចថៃ ចំនួន ០២នាក់

https://www.facebook.com/GDIOfficial/ General Department of Immigration - GDI 10-04-2020

ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិចាំយាម នាវេលាម៉ោង ១៦និង២០នាទី ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ បានទទួលពលករខ្មែរឆ្លងដែនខុសច្បាប់ ពីសមត្ថកិច្ចថៃ ចំនួន ០២នាក់។ នគរបាលអន្តោប្រវេសន៍ប៉ុស្តិ៍បានឲ្យដឹងថា ពលករខ្មែរទាំង ០២នាក់ មាន ១. ឈ្មោះ ឈាន ឈាវ ភេទប្រុស អាយុ ១៨ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ស្ថិតក្នុងភូមិបែកក្អម ឃុំគោកគង ក្រុងកញ្រ្ចៀច ខេត្តព្រៃវែង និង២. ឈ្មោះ រុន ឈីន ភេទប្រុស អាយុ ២៧ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិត្រពាំងព្រីង ឃុំសង្កែ ស្រុកកំពតខេត្តកំពត។ ក្នុងនេះក៏មានការចូលរួមពី មន្ត្រីចត្តាឡីស័កត្រួតពិនិត្យសុខភាពផងដែរ បន្ទាប់មក កម្លាំងនគរបាលប៉ុស្តិ៍ បានធ្វើការអប់រំណែនាំ រួចអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ៕

website_news/2020130405.txt · Last modified: 2020/04/13 14:11 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki