website_news:2020130409

ពលករខ្មែរ ទើបត្រលប់មកពីប្រទេសថៃ ទទួលបានការយកចិត្តទុកដាក់ពី អាជ្ញាធរខេត្តសៀមរាប

http://camnewsonline.com/ April 10, 2020 គិន លីថូ

នៅថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០២០ នេះ បើយោងតាមរយៈហ្វេសប៊ុកផេក “BTV Cambodia” បានប្រាប់ឲ្យដឹងថា៖ “បងប្អូនពលករដែលទើបត្រលប់មកពីប្រទេសថៃ ទទួលបានការយកចិត្តទុកដាក់ពី អាជ្ញាធរខេត្តសៀមរាប តាមរយៈ ក្រុមការងារ ទៅទទួលដល់ព្រំដែន ហើយដឹកជញ្ជូន ចូលមកក្នុងខេត្តសៀមរាប ដើម្បីធ្វើតេស្តពិនិត្យរកមេរោគកូវីដ១៩ និងណែនាំ អោយរស់នៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ មុនចូលទៅរស់នៅជាមួយសមាជិកក្នុងក្រុមគ្រួសារ៕

ក្នុងនោះផងដែរ បើយោងតាមរយៈហ្វេសប៊ុកផេក “ទូរទស្សន៍ជាតិកម្ពុជា ទទក – TVK” ក៏បានបញ្ជាក់បន្ថែមថាទៀតថា “រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី១០ ខែមេសានេះបានត្រៀមគ្រែ និងប៉ៅអី រួចជាស្រេចនៅសាលាគរុកោសល្យខេត្ត សម្រាប់ដាក់ពលករខ្មែរទើបវិលត្រលប់មកពីប្រទេសថៃ ដែលមានរង្វង់ប្រមាណ ១០០នាក់។ អ្នកទាំងនោះនឹងត្រូវដាក់នៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃដើម្បីការពារការឆ្លង Covid-19 ទើបអនុញ្ញាតឱ្យវិលទៅកាន់លំនៅឋានវិញ។”៕

website_news/2020130409.txt · Last modified: 2020/04/13 14:22 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki