website_news:2020130705

ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិចាំយាម បានទទួលពលករខ្មែរឆ្លងដែនខុសច្បាប់ ចំនួន ០៦នាក់ ពីភាគីថៃ

https://www.facebook.com/GDIOfficial 10-07-2020

នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ១៧និង០០នាទី ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិចាំយាម បានទទួលពលករខ្មែរឆ្លងដែនខុសច្បាប់ ចំនួន ០៦នាក់ និងមានការចូលរួមត្រួតពិនិត្យសុខភាព ពីមន្ត្រីចត្តាឡីស័កមាត់ច្រកផងដែរ។ នគរបាលប៉ុស្តិ៍បានឲ្យដឹងថា ពលករទាំង ០៦នាក់នេះ មាន ១-ឈ្មោះ វាន វ៉ាត ភេទប្រុស អាយុ ២៤ឆ្នាំ, ២-ឈ្មោះ វិ រូត ភេទប្រុស អាយុ ៣៥ឆ្នាំ, ៣-ឈ្មោះ ចក់ ព្រំ ភេទប្រុស អាយុ ២៦ឆ្នាំ, ៤-ឈ្មោះ យ៉ា ដើម ភេទស្រី អាយុ ២៤ឆ្នា មានទីលំនៅភូមិ០១ ឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង, ៥-ឈ្មោះ ឌី ណូ ភេទប្រុស អាយុ ១៧ឆ្នាំ មានទីលំនៅភូមិ០៥ សង្កាត់បឹងកក ខ័ណ្ឌទួលគោក រាជធានីភ្នំពេញ, ៦-ឈ្មោះ មួង លីវ ភេទស្រី អាយុ ៤៥ឆ្នាំ មានទីលំនៅភូមិនាងកុក ឃុំ បាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង និងបានធ្វើការអប់រំណែនាំ រួចប្រគល់ជូនមន្រ្តីចត្តាឡីស័កប្រចាំមាត់ច្រក ដើម្បីអនុវត្តនីតិវិធីបន្ត នូវវិធានការរបស់ក្រសួងសុខាភិបាល។ ដោយឡែកខាងភាគីថៃ នៅតែបន្តបិទច្រក មិនឲ្យអ្នកដំណើរ ចេញ-ចូល ចំណែកទំនិញទទួលបានការអនុញ្ញត និងអ្នកបើកបររថយន្តចំនួន ០២នាក់ ដែលទទួលបានការអនុញ្ញត និងបានការឆ្លងកាត់ត្រួតពិនិត្យ ដោយសមត្ថកិច្ចទាំងភាគី កម្ពុជា-ថៃ បានយ៉ាងត្រឹមត្រូវគ្មានកូវិដ-១៩៕

website_news/2020130705.txt · Last modified: 2020/07/13 15:14 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki