website_news:2020130708

====== ពលរដ្ឋកម្ពុជាជាប់ឃុំចំនួន 132 នាក់ ត្រូវបានរដ្ឋាភិបាលម៉ាឡេស៊ី បញ្ជូនតាមជើងយន្តហោះពិសេសរបស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី លេខ MH754 ត្រឡបត្រឡប់ទៅប្រទេសកម្ពុជាវិញ

https://www.facebook.com/tvkchannel7/ 11-07-2020

នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០ នេះ ពលរដ្ឋកម្ពុជាជាប់ឃុំចំនួន 132នាក់ ត្រូវបានរដ្ឋាភិបាលម៉ាឡេស៊ីបញ្ជូនតាមជើងយន្តហោះពិសេសរបស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ីលេខ MH754 ត្រឡប់ទៅប្រទេសកម្ពុជា ដោយបានចាកចេញពីទីក្រុងគូឡាឡាំពួ នៅវេលាម៉ោង 09:00 ហើយនឹងទៅដល់ទីក្រុងភ្នំពេញ នៅវេលាម៉ោង 09:50 ថ្ងៃដដែល។

ឯកឧត្ដម ចឺយ វិចិត្ត ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានបញ្ជាក់ប្រាប់ថា៖ រាជរដ្ឋាភិបាល កម្ពុជា និងរដ្ឋាភិបាលម៉ាឡេស៊ីបានព្រមព្រៀងចំពោះការបញ្ជូន និងការទទួលយកពលរដ្ឋកម្ពុជាជាប់ឃុំដែលភាគច្រើនជាប់ទោសពីបទរស់នៅ និងធ្វើការខុសច្បាប់នៅក្នុងប្រទេសម៉ាឡេស៊ី នៅក្នុងអំឡុងពេលដែលប្រទេសរៀងៗខ្លួនកំពុងប្រយុទ្ធទប់ទល់នឹងការរីករាលដាលនៃជំងឺវីដ១៩។ “មុនការបញ្ជូននេះ គឺត្រូវបានឆ្លងកាត់ការសម្ភាសន៍រួចរាល់ពីមន្ត្រីស្ថានទូតយើង ហើយអ្នកទាំងអស់ត្រូវបានអាជ្ញាធរសុខាភិបាលម៉ាឡេស៊ីពិនិត្យធ្វើ CPR Test រកមើលជំងឺកូវីដ១៩ទាំងអស់គ្នា ដោយមានវិញ្ញាបនបត្របញ្ជាក់ថា អវិជ្ជមានកូវីដ១៩ទាំងអស់គ្នា ដែលមានសុពលភាព 72 ម៉ោង ហើយនេះគឺលក្ខខណ្ឌដែលរដ្ឋាភិបាលទាំងពីរព្រមព្រៀងមុននឹងធ្វើការបញ្ជូន។ ប្រសិនបើពិនិត្យទៅឃើញមានឆ្លងជំងឺកូវីដ១៩ រដ្ឋាភិបាលម៉ាឡេស៊ីនឹងទទួលបន្ទុកព្យាបាលឱ្យបានជាសះស្បើយជាមុនសិនទើបធ្វើការបញ្ជូន។” គិតមកដល់ពេលនេះ ពលរដ្ឋកម្ពុជាដែលត្រូវបានចាប់ខ្លួនពីបទល្មើសផ្សេងៗមានចំនួនសរុប 227 នាក់ ដែលកំពុងជាប់នៅតាមមន្ទីរឃុំឃាំងនានានៅទូទាំងប្រទេសម៉ាឡេស៊ី។

ឯកឧត្ដមឯកអគ្គរាជទូតបានឱ្យដឹងផងដែរថា វិធានការចាប់បញ្ជូននេះ បានធ្វើឡើងជាបន្តបន្ទាប់នៅក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ១៩ ចំពោះជនបរទេសដែលស្នាក់នៅ និងធ្វើការខុសច្បាប់ ក្នុងនោះរួមមានជនជាតិឥណ្ឌូណេស៊ី បង់ក្លាដែស ប៉ាគីស្ថាន មីយ៉ាន់ម៉ា ហ្វីលីពីន វៀតណាម និងថៃផងដែរ។ ចាប់តាំងពីការរីករាលដាលនៃជំងឺកូវីដ១៩រហូតមកដល់ពេលនេះ ស្ថានទូតកម្ពុជាបានសម្របសម្រួល និងជួយរៀបចំការវិលត្រឡប់ទៅប្រទេសវិញរបស់ប្រជាពលរដ្ឋ ពលករ ពលការនី និងសិស្សនិស្សិតកម្ពុជា បានចំនួន 5 លើក សរុបមានចំនួន 623 នាក់ និងសហការបញ្ជូនពលរដ្ឋកម្ពុជាជាប់ឃុំឃាំងបាន 1 លើក មានចំនួន 132នាក់។

website_news/2020130708.txt · Last modified: 2020/07/13 15:19 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki