website_news:2020130710

អាជ្ញាធរថៃចាប់ខ្លួនពលរដ្ឋខ្មែរចំនួន៥៩នាក់ឆ្លងដែនខុសច្បាប់

https://vodkhmer.news/ សាំ ឧត្ដម ១១ កក្កដា ២០២០ ម៉ោង ១៣:៤៤

សមត្ថកិច្ចការពារព្រំដែនខេត្តស្រះកែវរបស់ថៃ បានចាប់ខ្លួនពលរដ្ឋខ្មែរចំនួន៥៩នាក់ កាលពីថ្ងៃទី១០ខែកក្កដាម្សិលមិញ ដោយចោទពួកគេថា ព្យាយាមលួចឆ្លងកាត់ព្រំដោយខុសច្បាប់ដើម្បីស្វែងរកការងារធ្វើ។ អនុប្រធានក្រុមប្រឹក្សារដ្ឋបាលខេត្តស្រះកែវ និងជាអតីតមេបញ្ជាការកងពលថៃ ប្រចាំខេត្តស្រះកែវ លោក ថោងវ៉ារ៉ាម៉ាក ម៉ាខុន បានផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៍មានវិអូឌីនៅថ្ងៃនេះថា ប្រជាពលរដ្ឋខ្មែរឆ្លងដែនខុសច្បាប់ទាំងអស់នោះត្រូវបានអជ្ញាធរថៃបន្តឃុំឃាំងនៅអធិការដ្ឋានខេត្តស្រះកែវនៅឡើយ។ លោក បន្តថាខាងអាជ្ញាធរកម្ពុជាមិនទាន់បានទំនាក់ទំនងមកអាជ្ញាធរថៃដើម្បីដោះស្រាយនិងធ្វើកិច្ចព្រមព្រៀងគ្នាជាមួយប្រជាជនដែលឆ្លងព្រំដែនខុសច្បាប់ នៅឡើយមកដល់ពេលនេះ។

នៅព្រឹកថ្ងៃទី ១០ ខែកក្តដា ឆ្នាំ២០២០ កាសែតបាងកកប៉ុស្តិ៍របស់ថៃបានចុះផ្សាយថា ប្រជាពលរដ្ឋខ្មែរចំនួន៥៩នាក់ត្រូវអាជ្ញាធរថៃចាប់ខ្លួន ក្រោយពីពួកគេទាំងអស់នោះបានប្រមូលផ្តុំគ្នានៅក្នុងស្រុកតាប្រាយ៉ា នៃខេត្តស្រះកែវរបស់ប្រទេសថៃ ដោយពួកគេកំពុងធ្វើដំណើរទៅធ្វើការនៅក្នុងប្រទេសថៃដោយខុសច្បាប់។ ការចុះផ្សាយដដែលនោះបានឲ្យដឹងថា ក្នុងចំណោមពលរដ្ឋខ្មែរចំនួន៥៩នាក់ខាងលើ មានស្ត្រីចំនួន ២៥ នាក់។ ប្រជាពលរដ្ឋខ្មែរដែលត្រូវបានអាជ្ញាធរថៃចាប់ខ្លួននោះ បានរៀបរាប់ថា ការចូលមកនេះ គឺពួកគេបានបង់ប្រាក់ឲ្យក្រុមជួយរត់ការ(មេខ្យល់) ចំនួន៣ពាន់បាត ក្នុងម្នាក់ដើម្បីបានចូលទឹកដីថៃរកការងារធ្វើ។

ឧត្តមសេនីយ៍ទោ Tharapong Malakham បានថ្លែងក្នុងកាសែតបាងកកប៉ុស្តិ៍ថា ប្រជាពលរដ្ឋខុសច្បាប់ទាំងនេះប្រហែល ចេញពីចក្រប៉ោយប៉ែត ខេត្តបន្ទាយមានជ័យតាមខ្សែបន្ទាត់ព្រំដែនរវាងកម្ពុជាថៃ ត្រង់ចំណុចត្រួតពិនិត្យបន្ទាត់ព្រំដែនលេខ ១៤ និង១៥។

website_news/2020130710.txt · Last modified: 2020/07/13 15:24 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki