website_news:2020130711

អាជ្ញាធរថៃធ្វើការឃាត់ខ្លួនពលករខ្មែរចំនួន ៨៨នាក់ និងជនជាតិថៃចំនួន៥នាក

http://peoplenews.asia/ ថ្ងៃទី ១៣ ខែ០៧ ឆ្នាំ២០២០ ម៉ោង ១០ និង ២០ ដោយ សុខ សាន្ត

ភ្នំពេញ៖ កាលពីថ្ងៃទី ១១ ខែកក្កដា ឆ្នាំ២០២០ កន្លងទៅអាជ្ញាធរថៃធ្វើការឃាត់ខ្លួនពលករខ្មែរចំនួន ៨៨ នាក់ និងជនជាតិថៃ ចំនួន ៥នាក់ និងរថយន្តម៉ាកនីសាន់ ចំនួន ៥គ្រឿង ដែលជាមធ្យោបាយដឹកជញ្ជូនពលករខ្មែរ ចូលទៅធ្វើការខុសច្បាប់នៅក្នុងប្រទេសថៃ។ សេចក្ដីរាយការណ៍បានឲ្យដឹងថា ពលករខ្មែរចំនួន ៨៨នាក់ ទាងប្រុស ទាំងស្រីមានទាំងកូនតូច និងកូនង៉ាបានព្យាយាមឆ្លងដែនដោយថ្មើជើងរយះពេលជាង ៨ម៉ោងចូលទៅប្រទេសថៃ តាមស្រុកតាព្វផៈយ៉ា និងស្រុកអារញ្ញ ខេត្តស្រះកែវ ពលករទាំងអស់នោះ ត្រូវបានធ្វើដំណើរដឹកជញ្ជូនតាមរថយន្ត ជនជាតិថៃយកទៅស្ដុកទុកនៅខេត្តឆាក់ឈឺងសៅ និងបន្តដំណើរទៅកាន់តំបន់ផ្សេងៗទៀត នៅក្នុងប្រទេសថៃ ដើម្បីការងារ តែត្រូវបានសមត្ថកិច្ចខេត្តចម្រុះថៃធ្វើការឃាត់ខ្លួនបាននៅត្រង់ចំណុចខេត្តឆាក់ឈឺងសៅនោះតែម្ដង ហើយក្នុងនោះផងដែរបានធ្វើការឃាត់ខ្លួនជនជាតិថៃចំនួន ៥នាក់ និងរថយន្តចំនួន ៥គ្រឿងបន្ថែមទៀត ដែលជា មធ្យោបាយសម្រាប់ដឹកជញ្ជូនពលករខុសច្បាប់ចូលធ្វើការនៅក្នុងប្រទេសថៃ តាមសេចក្ដីរាយការណ៍បានឲ្យដឹង ទៀតថា ពលករទាំងអស់នោះត្រូវចំណាយអស់ ៣៦០០បាត លុយថៃ (បីពាន់ ប្រាំមួយរយបាតថៃ) ក្នុងម្នាក់ៗ ដើម្បីសម្រាប់ធ្វើដំណើទៅបម្រើការងារ (ថ្លៃផ្លូវ)។

website_news/2020130711.txt · Last modified: 2020/07/13 15:26 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki