website_news:2020130807

ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំទីក្រុងហូជីមិញ និងស្ថានឯកអគ្គរាជទូតកម្ពុជា នៅទីក្រុងហាណូយ បានទៅទទួលនារីខ្មែរ ដែលរងគ្រោះដោយការជួញដូរ ពីអាជ្ញាធរវៀតណាម

https://www.facebook.com/tvkchannel7/ ទូរទស្សន៍ជាតិកម្ពុជា ទទក - TVK 13-08-2020

នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំទីក្រុងហូជីមិញ សហការជាមួយស្ថានឯកអគ្គរាជទូតកម្ពុជា នៅទីក្រុងហាណូយ និងអាជ្ញាធរវៀតណាម បានទៅទទួលនារីខ្មែរ ០១រូប ដែលរងគ្រោះដោយការជួញដូរ នៅស្ថានីយ៍រថភ្លើង ទីក្រុងហូជីមិញ នៅម៉ោង ៥៖០០នាទីព្រឹក ហើយបន្តដំណើរទៅច្រកទ្វារ ព្រំដែនអន្តរជាតិម៉ុកបាយ-បាវិត និងបានប្រគល់ជូនអាជ្ញាធរកម្ពុជា មន្ទីរសង្គមកិច្ច អតីតយុទ្ធជននិងយុវនិតិសប្បទា ខេត្តស្វាយរៀង ដើម្បីសម្របសម្រួលបន្ត។ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាប្រុងប្រយ័ត្នខ្ពស់ ពិចារណាឲ្យបានល្អិតល្អន់ ដើម្បីកុំចាញ់បោកមេខ្យល់ឃោសនា ដែលងាយរងគ្រោះ ដោយគេអាចនាំយកទៅជួញដូរ។

website_news/2020130807.txt · Last modified: 2020/08/13 14:18 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki