website_news:2020131004

អង្គការសង់ត្រាល់បានរៀបចំវេទិការសហគមន៍ស្តីពីការធ្វើចំណាកស្រុកប្រកបដោយសុវត្ថិភាពនៅទីតាំងចំនួន២កន្លែង

https://www.facebook.com/CentralCambodiaOrg/ 12-10-2020

នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០នេះ អង្គការសង់ត្រាល់បានរៀបចំវេទិការសហគមន៍ស្តីពីការធ្វើចំណាកស្រុកប្រកបដោយសុវត្ថិភាពនៅទីតាំងចំនួន២កន្លែង ១/ភូមិជន្លាសដៃ ឃុំគោកកឋិន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ២/ភូមិតាសៀវ ឃុំគោកកឋិន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ក្នុងនោះមានអ្នកចូលរួមចំនួន១០៣នាក់ ស្ត្រី ៥១នាក់ និងវត្តមានអាជ្ញាធរមូលដ្ឋានភូមិ ឃុំ ស្រុកចូលរួមក្នុងកម្មវិធីនេះផងដែរ។

កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណងដើម្បី៖

• លើកកម្ពស់ការយល់ដឹងដល់ប្រជាពលរដ្ឋ ស្ដីពីការធ្វើចំណាកស្រុកប្រកបដោយសុវត្តិភាព ជៀសវាងចាញ់បោកមេខ្យល់ដែលជាកម្មវត្ថុក្នុងការជួញដូរមនុស្ស និងការរំលោភបំពានសិទ្ធការងារគ្រប់រូបភាព។

• កាត់បន្ថយការធ្វើចំណាកស្រុកដោយគ្មានឯកសារជាហេតុប្រឈមនិងគ្រោះថ្នាក់នៃអំពើជួញដូរ និងរំលោភបំពានសិទ្ធមនុស្សផ្សេងៗ។

• លើកកម្ពស់ការចូលរួមពីប្រជាពលរដ្ឋ និងពង្រឹងពង្រីកសហការណ៍ជាមួយអាជ្ញាធរមូលដ្ឋានក្នុងការទប់ស្កាត់ការជួញដូរមនុស្សគ្រប់ប្រភេទ។

website_news/2020131004.txt · Last modified: 2020/10/13 13:35 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki