website_news:2020131101

ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិចាំយាម បានទទួលពលករខ្មែរចំនួន ០២នាក់ ពីសមត្ថកិច្ចថៃ ពាក់ព័ន្ធនឹងករណីឆ្លងដែនខុសច្បាប់

https://www.facebook.com/GDIOfficial 12-11-2020

នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិចាំយាម បានទទួលពលករខ្មែរចំនួន ០២នាក់ ពីសមត្ថកិច្ចថៃ ពាក់ព័ន្ធនឹងករណីឆ្លងដែនខុសច្បាប់។ នគរបាលប៉ុស្តិ៍បានឲ្យដឹងថា ពលករខ្មែរទាំង ០២នាក់នេះ មាន ១-ឈ្មោះ ធឿន ផង ភេទប្រុស អាយុ ២០ឆ្នាំ ភូមិសំរោង ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់, ២-ឈ្មោះ ឈឹម ឌឿន ភេទប្រុស អាយុ ៣៩ឆ្នាំ ភូមិគូស ឃុំគូស ស្រុកត្រាំកក់ ខេត្តតាកែវ និងបានធ្វើការសាកសួរ អប់រំណែនាំ ដោយមានការចូលរួមត្រួតពិនិត្យសុខភាព ពីមន្រ្តីចត្តាឡីស័កប្រចាំមាត់ច្រក នូវវិធានការរបស់ក្រសួងសុខាភិបាលផងដែរ។ ដោយឡែកខាងភាគីថៃ នៅតែបន្តបិទច្រកមិនឲ្យអ្នកដំណើរ ចេញ-ចូល ចំណែកទំនិញទទួលបានការអនុញ្ញាត និងអ្នកបើកបររថយន្តចំនួន ០២នាក់ ដែលទទួលបានការអនុញ្ញាត និងបានការឆ្លងកាត់ត្រួតពិនិត្យ ដោយសមត្ថកិច្ចទាំងភាគី កម្ពុជា-ថៃ បានយ៉ាងត្រឹមត្រូវ៕

website_news/2020131101.txt · Last modified: 2020/11/13 12:37 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki