website_news:2020131104

តំណាងស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ បានសហការជាមួយមន្ទីរការងារខេត្តឈុនបុរីចុះសម្របសម្រួលករណីពលករខ្មែរ៣០០០នាក់ បាតុកម្មរោងចក្រ

https://www.facebook.com/MigrantCambodia/ 12-11-2020

តំណាងស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ បានសហការជាមួយមន្ទីរការងារខេត្តឈុនបុរី ចុះមកក្រុមហ៊ុន GFN ស្ថិតក្នុងស្រុកណងយ៉ៃ ខេត្តឈុនបុរី ដើម្បីដោះស្រាយបញ្ហាដូចជា៖

-ថ្លៃដំណើរការឯកសារ

-ថ្លៃបន្ទប់ស្នាក់នៅ

-ថ្លៃម្ហូបអាហារនៅក្នុងក្រុមហ៊ុន

-ការរឹតបន្តឹងក្នុងការចេញចូលក្រុមហ៊ុនដើម្បីគ្រប់គ្រងពលករ ដែលមានព័ត៌មានថា ពលករខ្មែរចំនួន ៣,០០០នាក់ បានប្រមូលផ្តុំគ្នាធ្វើបាតុកម្មកាលពីល្ងាចថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅ។ បន្ទាប់ពីមានការបញ្ជាក់លំអិតពីក្រុមហ៊ុន តំណាងពលករបានយល់ស្របនិងទទួលយកដំណោះស្រាយនេះ។

website_news/2020131104.txt · Last modified: 2020/11/13 12:42 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki