website_news:2020140105

ឃាត់ខ្លួនជនសង្ស័យ០២នាក់ អំពើជួញដូរមនុស្សឆ្លងដែន

http://cambodiapolice.com/policekh/ 10:58 pm 13 មករា 2020

ខេត្តកំពង់ចាម៖ ដោយអនុវត្តដីកាបង្គាប់អោយចាប់ខ្លួន លេខ៩៣៧ និង៩៣៨ របស់លោក រស់ សាម៉ីឌី ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ ។ នៅវេលាម៉ោង១៣និង១៥នាទី ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន សហការជាមួយកម្លាំងនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ព្រមទាំងកម្លាំងអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ បានសម្រេចឃាត់ខ្លួនជនសង្ស័យ០២នាក់ ពីបទនាំយកចេញដោយមិនស្របច្បាប់សំរាប់ឆ្លងដែន និងអំពើលក់ដូរមនុស្សសំរាប់នាំឆ្លងដែន ដែលប្រព្រឹត្តនៅ ឃុំមេសរជ្រៃ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម កាលពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩ ។

មន្ត្រីនគរបាលខេត្តកំពង់ចាមបានឲ្យដឹងថា៖ ជនសង្ស័យរួមមាន១/.ឈ្មោះ កាន គ្រីន ភេទស្រី អាយុ៣០ឆ្នាំ ជាតិខ្មែរ ។ ២/.ឈ្មោះ ឡាច ម៉ៅ ភេទប្រុស អាយុ២៩ឆ្នាំ ជាតិខ្មែរ (ទាំងពីរនាក់មានទីលំនៅក្នុង ភូមិស្រែរំដួល ឃុំដងក្តារ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម) ។ បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ ត្រូវបានសមត្ថិកិច្ចប្រគល់ជូននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ដើម្បីអនុវត្តនីតិវិធីបន្ត ៕

website_news/2020140105.txt · Last modified: 2020/01/22 15:43 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki