website_news:2020140106

កងកម្លាំងនគរបាលវរ:ព្រំដែនគោកលេខ៨១៩ សហការណ៍ល្បាតតាមខ្សែបន្ទាត់ព្រំដែន

http://cambodiapolice.com/policekh/ 10:30 am 13 មករា 2020 71

ខេត្តបាត់ដំបង៖ នៅថ្ងៃ អាទិត្យ ៣រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ១២ ខែ មករា ឆ្នាំ២០២០ អនុវត្តតាមអនុសាសន៍ដឹកនាំរបស់លោក ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចមតិរបស់លោកឧត្តមសេនីយ៍ត្រី ពុំ ចាន់ ស្នងការរងផែនការងារវរ:ព្រំដែនលោកវរសេនីយ៍ឯក ម៉ង់ ស៉ី មេបញ្ជាការវរសេនាតូចនគរបាលកាពារព្រំដែនគោកលេខ៨១៩ បានចាត់តាំង លោកអនុសេនីយ៍ឯក សាត់ ស៊ី សុផាន់ ណារិទ្ធិ នាយប៉ុស្តិ៍ព្រំដែនបឹងអូរជាង ដឹកនាំកម្លាំងសហការណ៍ជាមួយកម្លាំងកងខេមរភូមិន្ទ ចេញល្បាតណាត់ជួបជាមួយទាហានឈុតខ្មៅ ភាគី(ថៃ) កងរយលេខ៥៤៥ នៅចំណុចអូរព្រំដែន នៃភូមិសាស្ត្រទទួលខុសត្រូវ ក្នុងគោលបំណងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ត្រួតពិនិត្យទប់ស្កាត់រាល់បទល្មើសគ្រប់ប្រភេទ ដែលលួចលបឆ្លងដែនខុសច្បាប់ ក្នុងភូមិសាស្ត្រ និងការរិតចំណងសាមគ្គីភាពរវាងកងកម្លាំងប្រដាប់អាវុធក្នុងភូមិសាស្ត្រ ជាមួយភាគីកងកម្លាំងឈុតខ្មៅ(ថៃ) ក៏ដូចជាការផ្លាស់ប្តូរនូវរាល់ព័ត៌មានជូនគ្នាទៅវិញទៅមកដើម្បីរក្សាបាននូវសន្តិសុខ តាមខ្សែបន្ទាត់ព្រំដែនផងដែរ ៕

website_news/2020140106.txt · Last modified: 2020/01/14 14:40 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki