website_news:2020140201

ឃាត់ខ្លួនស្ត្រីសង្ស័យម្នាក់ អនុវត្តតាមដីកាបង្គាប់អោយចាប់ខ្លួន ចំនួន០២ដីកា ពីបទការនាំចេញដោយមិនស្របច្បាប់

http://cambodiapolice.com/policekh/ 11:50 pm 13 កុម្ភះ 2020

ខេត្តកំពង់ចាម៖ នៅថ្ងៃទី១៣ ខែកម្ភៈ ឆ្នាំ២០២០ កាលពីវេលាម៉ោង១៣និង៣០នាទី កំលាំងអធិការដ្ឋាននរបាលស្រុកកងមាស បានអនុវត្តតាមដីកាបង្គាប់អោយចាប់ខ្លួន ចំនួន០២ដីកា មានដីកាលេខ១៣៩៦ ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៨ របស់លោកស្រី គឹម លុយ ចៅក្រមស៊ើបសួរ និង ដីកាលេខ ៩៧៦ ចុះថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៥ របស់លោកស្រី ហៃ ណៃហេង ចៅក្រមស៊ើបសួរ សាលាដំបូងខេត្តកំពង់ចាម ។

មន្ត្រីនរបាលស្រុកកងមាសបានឲ្យដឹងថា៖ ជនសង្ស័យដែត្រូវបង្គាប់ឱ្យចាប់ខ្លួនឈ្មោះ ហ័ត សុខហ័ង ភេទស្រី អាយុ៤០ឆ្នាំ ជាតិខ្មែរ រស់នៅភូមិល្វាលើ ឃុំស្តៅ ស្រុកកងមាស ខេត្តកំពង់ចាម ។ ពីបទការនាំចេញដោយមិនស្របច្បាប់ ដោយមានគោលដៅ ប្រព្រឹត្តនៅ ភូមិខ្ពបលើ ឃុំស្តៅ ស្រុកកងមាស ខេត្តកំពង់ចាម កាលពីថ្ងៃទី៣១ ខែមិថុនា ឆ្នាំ២០១៣ និងនៅភូមិល្វាលើ ឃុំស្តៅ ស្រុកកងមាស ខេត្តកំពង់ចាម កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៣ ៕ បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនមកកាន់សាលាដំបូងខេត្តកំពង់ចាម ដើម្បីអនុវត្តតាមនីតិវិធី ៕

website_news/2020140201.txt · Last modified: 2020/02/14 15:27 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki