website_news:2020140404

ថ្នាក់ដឹកនាំខេត្តត្បូងឃ្មុំ ចុះពិនិត្យទីតាំងត្រៀមដាក់ពលករមកពីប្រទេសថៃ ដាច់ដោយឡែក១៤ថ្ងៃ ក្នុងស្រុកតំបែរ

https://grandnewsasia.com/ 13-04-2020

ត្បូងឃ្មុំ៖ លោក ចេង ប៊ុណ្ណារ៉ា អភិបាលរងខេត្តតំណាងលោក ជាម ច័ន្ទសោភ័ណ អភិបាល នៃគណ:អភិបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០ បានដឹកនាំក្រុមការងារចុះពិនិត្យទីតាំងសាលារៀនចំនួន០៤ ក្នុងស្រុកតំបែរ រួមមាននៅឃុំចុងជាច ឃុំនាងទើត ឃុំត្រពាំងព្រីង និងឃុំគោកចារ ដើម្បីរៀបចំដាក់ពលករដែលមកពីប្រទេសថៃឲ្យស្នាក់នៅដាច់ដោយឡែកចំនួន ១៤ថ្ងៃ។ លោក ចេង ប៊ុណ្ណារ៉ា បានផ្តាំផ្ញើ និងជំរុញដល់ក្រុមការងារដែលទទួលខុសត្រូវ សម្របសម្រួលបងប្អូនប្រជាពលរដ្ឋមកពីប្រទេសថៃ ត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ត្រូវចុះតាមខ្នងផ្ទះ ដែលប្រជាពលរដ្ឋទើបមកពីប្រទេសថៃ ដោយណែនាំ ពួកគាត់ឲ្យដាក់ខ្លួនដាច់ដោយឡែករយៈពេល១៤ថ្ងៃ ស្របតាមនីតិវិធីកំណត់របស់ក្រសួងសុខាភិបាល និងបង្កើនសកម្មភាពផ្សព្វផ្សាយអំពីវិធីបង្ការ និងទប់ស្កាត់ការឆ្លងវីរុសកូវីដ១៩ នៅតាមមូលដ្ឋានរៀងៗខ្លួនផងដែរ។ បន្ទាប់មកលោក ចេង ប៊ុណ្ណារ៉ា រួមជាមួយសមាគមន៍នារីដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត ដឹកនាំដោយលោកស្រី នី ចាន់ធីតា អភិបាលរងខេត្ត រួមជាមួយអាជ្ញាធរស្រុក ឃុំ នាំយកនូវទេយ្យវត្ថុ និងបច្ច័យប្រគេនព្រះសង្ឃចំនួន ២វត្ត ព្រមទាំងចុះសួរសុខទុក្ខជំទប់ទី២ ឃុំត្រពាំងព្រីង ក្នុងស្រុកតំបែរ ដែលកំពុងសម្រាកព្យាបាលជម្ងឺផងដែរ ៕

website_news/2020140404.txt · Last modified: 2020/04/14 14:31 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki