website_news:2020140405

ខេត្តសៀមរាបមានពលករខ្មែរមកពីថៃជាង ១ ម៉ឺននាក់ គិតចាប់ពីថ្ងៃទី១០ ខែមីនា ដល់ ១៣ ខែមេសា

http://kampucheathmey.com/ 14/4/2020 9:43 Am

ពលករខ្មែរដែលមកពីប្រទេសថៃចូលមកកម្ពុជា ចាប់ពីថ្ងៃទី១០ ខែមីនា មកទល់ថ្ងៃទី១៣ ខែ មេសា ឆ្នាំ ២០២០ មានចំនួន ជាង១ម៉ឺននាក់ នៅទូទាំងខេត្តសៀមរាប។ នេះបើតាមរបាយការណ៍របស់អាជ្ញាធរខេត្ត ដែលកម្ពុជាថ្មីទទួលបាន។ ពលកទាំងអស់មកតាមច្រក ទី១ច្រកដូង ក្នុងខេត្តបាត់ដំបង ទី២អូស្មាច់ និងទី៣ប៉ោយប៉ែត ក្នុងខេត្តបន្ទាយមានជ័យ។ អាជ្ញាធរខេត្តសៀមរាបបានត្រៀមលក្ខណៈជាបន្តបន្ទាប់ ក្នុងការដាក់ប្រជាពលរដ្ឋទាំងនោះដាច់ដោយឡែក ដើម្បីការពារឆ្លងរីករាលដាលនៃ Covid-19។ រាយការណ៍៖ គឿន វេត

website_news/2020140405.txt · Last modified: 2020/04/14 14:32 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki