website_news:2020140406

ពលករ១៣នាក់ ឆ្លងដែនមកពីថៃ កម្ដៅឡើងខុសប្រក្រតី ត្រូវអាជ្ញាធរដាក់ឲ្យនៅដាច់ដោយឡែក

http://kampucheathmey.com/ 14/4/2020 11:30 Am

ឧត្ដរមានជ័យ ៖ ពលករចំណាកស្រុកមកពីប្រទេសថៃចំនួន១៣នាក់ ត្រូវបានអាជ្ញាធរដាក់ឲ្យនៅដាច់ដោយឡែក ព្រោះកម្ដៅឡើងខុសប្រក្រតី។ សមត្ថកិច្ចបានឲ្យដឹងថា កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង១៣និង៤០នាទី មានពលករចំណាកស្រុកមកពីប្រទេសថៃចំនួន១៣នាក់ ស្រី០៦នាក់ ក្មេងចំនួន០៤នាក់ហើយ បានវាស់កម្តៅពិនិត្យសុខភាព និងដាក់ឲ្យរស់នៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ ដើម្បីតាមដានសុខភាព។ពលករចំណាកស្រុកមកពីប្រទេសថៃចំនួន១៣នាក់ រួមមាន ៖

១. លោក ឃូ បញ្ញា ភេទប្រុស អាយុ៣៦ឆ្នាំ(ប្តី) រស់នៅភូមិអូរដាសែនជ័យ ឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ កម្ដៅ៣៧.៦អង្សា ចេញមកច្រកម៉ាឡៃ។ ២.ឈ្មោះ ហៀប ម៉ៅ ភេទស្រី អាយុ៤០ឆ្នាំ(ប្រពន្ធ) រស់នៅភូមិអូរថាសែនជ័យ ឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ កម្ដៅ៣៦.៩អង្សា ចេញមកច្រកម៉ាឡៃ។ ៣.ឈ្មោះ ភ ស ម៉ ភេទស្រី អាយុ០៤ឆ្នាំ(កូន) រស់នៅភូមិអូរដាសែនជ័យ ឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ កម្ដៅ៣៦.៩អង្សា ចេញមកពីច្រកម៉ាឡៃ។

៤.ឈ្មោះ ឃូ រាក ( ប្តី )រស់នៅភូមិអូរដាសែនជ័យឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ កម្ដៅ៣៦.៩អង្សា ចេញមកពីច្រកម៉ាឡៃ។ ៥.ឈ្មោះ ឆាន់ ណារី ភេទស្រី អាយុ៣៨ឆ្នាំ (ប្រពន្ធ) រស់នៅភូមិអូដាសែនជ័យ ឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ ៦.ឈ្មោះ ភ ស ល ភេទ ប្រុស អាយុ០៥ឆ្នាំ(កូន) រស់នៅភូមិអូរដាសែនជ័យ ឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ កម្ដៅ៣៧.៨អង្សា ចេញមកពីច្រកម៉ាឡៃ។ ៧. ឈ្មោះ ភ ព ភេទ(ប្រុស) អាយុ១៥ឆ្នាំ (កូន)រស់នៅភូមិអូរដាសែនជ័យ ឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ កម្ដៅ៣៧.៤អង្សា។

៨.ឈ្មោះ អិន ជា ភេទប្រុស អាយុ៣៤ឆ្នាំ (នៅលីវ)រស់នៅភូមិអូរដាសែនជ័យ ឃុំអំពិលស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ កម្ដៅ៣៧.២អង្សា។ ៩. ឈ្មោះ អិន វីត ភេទស្រី អាយុ៣៣ឆ្នាំ (មេម៉ាយ)រស់នៅភូមិអូរដាសែនជ័យ ឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ កម្ដៅ៣៦.៦អង្សា។ ១០- ឈ្មោះ អ ដ ភេទស្រី អាយុ០៩ឆ្នាំ(កូន) រស់នៅភូមិអូរដាសែនជ័យ ឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ កម្ដៅ៣៦.៨អង្សា។ ១១- ឈ្មោះ អ វ ភេទប្រុស អាយុ០៣ឆ្នាំ( កូន) រស់នៅភូមិអូរដាសែនជ័យ ឃុំគឃុំអំពិលស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ កម្ដៅ៣៦.៥អង្សា។ ១២- ឈ្មោះ ប្រា ប្រុញ ភេទប្រុស អាយុ២៤ឆ្នាំ (ប្តី) រស់នៅភូមិប្រសាទរំដូល ឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ កម្ដៅ៣៧.១អង្សា។ ១៣-ឈ្មោះ ប៊ុន ស្រីអ៊ុយ ភេទស្រី អាយុ២០ឆ្នាំ ប្រពន្ធ រស់នៅភូមិ ប្រសាទរំដួល ឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ កម្ដៅ៣៧.១អង្សា។

សូមបញ្ជាក់ថា ពលករទាំង១៣នាក់ខាងលើ បានឆ្លងដែនចេញចូលតាមច្រកម៉ាឡៃ៕ អត្ថបទ ៖ ចាន់ ធី

website_news/2020140406.txt · Last modified: 2020/04/14 15:04 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki