website_news:2020140701

ឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្ត ដាក់ផែនការដល់កងកម្លាំងនគរបាលការពារព្រំដែនគោកទាំង៤ក្នុងការការពារសន្តិសុខ សុវត្ថិភាពជូនពលរដ្ឋ

http://cambodiapolice.com/policekh/ 11:29 pm 13 កក្កដា 2020

បន្ទាយមានជ័យ ៖ ដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាព តាមបន្ទាត់ព្រំដែន កាន់តែប្រសើរឡើងថែមទៀតនោះ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំនៅទីបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោក លេខ៨៩១ ដោយមានការចូលរួមពី លោកមេបញ្ជាការ មេបញ្ជាការរង នាយផ្នែក នាយរងផ្នែក នាយប៉ុស្តី៍ការពារព្រំដែននៃវរសេនាតូចទាំង០៤ គឺវរសេនាតូចការពារព្រំដែនគោកលេខ ៨៩១,៩១១,៨០៧ និង៨១៥ ។ កិច្ចប្រជុំនេះក្នុងគោលបំណងដើម្បីពង្រឹងការងារការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ នៅតាមបន្ទាត់ព្រំដែន ក៏ដូចជាការទប់ស្កាត់នូវការលួចឆ្លងដែនរបស់ពលករខ្មែរចូលទៅរកការងារធ្វើប្រទេសថៃដោយខុសច្បាប់ ។

មានមតិសំណេះសំណាល ក៏ដូចដាក់ផែនការមួយចំនួនដល់កងកម្លាំងនគរបាលវរសេនាតូចការពារព្រំដែនគោកទាំង០៤នាឱកាសនោះ លោកឧត្តមាសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្ត បន្ទាយមានជ័យ បានថ្លែងនូវការកោតសរសើរដល់កងកម្លាំងនគរបាលវរសេនាតូចការពារព្រំដែនគោកទាំង០៤ ដែលបានខិតខំបំពេញភារកិច្ចរបស់ខ្លួនក្នុងតួនាទីការពារព្រំដែន ក៏ដូចជាការសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋបានល្អប្រសើរ ក្នុងដែនភូមិសាស្ត្រដែលខ្លួនគ្រប់គ្រង ពិសេសគឺបានល្បាតត្រួតពិនិត្យជាប្រចាំតាមព្រំដែន ដើម្បីទប់ស្កាត់នូវរាល់បទល្មើសឆ្លងដែនខុសច្បាប់ ។ ជាមួយគ្នានោះដែរ លោកឧត្តមសេនីយ៍ស្នងការ បានជំរុញដល់កងកម្លាំងនគរបាលការពារព្រំដែនគោកទាំង០៤ ត្រូវខិតខំពង្រឹងការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ រស់នៅតាមបន្ទាត់ព្រំដែន ត្រូវទប់ស្កាត់ឲ្យខាងតែបាននូវរាល់បទល្មើសឆ្លងដែនខុសច្បាប់ ដូចជាបទល្មើសគ្រឿងញៀន ការលួចនាំចូលនូវទំនិញខូចគុណភាព និងទប់ស្កាត់ពលករខ្មែរយើងដែលចាញ់បោកលួចឆ្លងដែនខុសច្បាប់ទៅរកការងារធ្វើនៅប្រទេសថៃ ដែលពេលនេះប្រទេសថៃកំពុងប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនូវជំងឺកូវីដ-១៩ ហើយនៅមិនទាន់មានការបើកច្រកព្រំដែននោះនៅឡើយ ។

ជាចុងក្រោយ លោកឧត្តមសេនីយ៍ទោ អាត់ ខែម បានផ្តាំផ្ញើដល់កងកម្លាំងនគរបាលទាំងអស់ត្រូវមានសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អ និងមានកិច្ចសហការជាមួយល្អជាមួយអាជ្ញាធរ និងបណ្តាកងកម្លាំងនៅតាមព្រំដែននិងមានកិច្ចសហប្រតិបត្តិការល្អជាមួយកងកម្លាំងនៃប្រទេសជិតខាង ដើម្បីឲ្យព្រំដែននៃប្រទេសយើងទាំង០២ ជាព្រំដែនសន្តិភាព សហប្រតិបត្តិការនិងការអភិវឌ្ឍន៍ ។ នាឱកានោះដែរ លោកឧត្តមសេនីយ៍ស្នងការក៏បានចែកសារុងដល់កងកម្លាំងនគរបាលដែលបានចូលរួមប្រជុំនោះផងដែរ ៕

website_news/2020140701.txt · Last modified: 2020/07/14 13:32 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki