website_news:2020140706

តម្រួតថៃ ឃាត់ខ្លួនពលករខ្មែរប្រុស-ស្រី៧នាក់បំរុង លួចឆ្លងដែនចូលតាមច្រករបៀងមួយកន្លែង

https://www.facebook.com/VD7news 13-07-2020

ប្រទេសថៃ ៖ សមត្ថកិច្ចចម្រុះរបស់ថៃរួមមានទាហាននឹងតម្រួត បានចាប់ឃាត់ខ្លួនពលករខ្មែរ លួចឆ្លងដែនចូលប្រទេសថៃដោយខុសច្បាប់ចំនួន៧នាក់ ក្នុងនោះប្រុស៥នាក់ ស្រី២នាក់កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ ត្រង់ចំណុចត្រួតពិនិត្យលេខ20ដល់ចំណុចត្រួតពិនិត្យលេខ21 នឹងមានមេខ្យល់នាំផ្លូវ ។ ក្រោយពីធ្វើការសាកសួរ ពួកគេបានឲ្យដឹង ថា ដោយសារចង់ឆ្លងទៅធ្វើការនៅផ្សារ ថៃ ភូមិដង ងូ ឃុំប៉ារ៉ៃ ស្រុកអារញ្ញ ខេត្តស្រះកែវ តែនៅមិនមានថៅកែមិន មកទទួលទើបពួកគាត់សម្រេចចិត្តធ្វើដំណើរដោយខ្លួនឯងដូច្នេះ ។ ពលករខ្មែរទាំង៧នាក់ខាងលើ រួមមានឈ្មោះដូចខាងក្រោម ៖

ទី១-ឈ្មោះ ថង ផាន្នី ភេទប្រុស អាយុ២៩ឆ្នាំ សញ្ញាតិខ្មែរ

ទី២-ឈ្មោះ ភួ អេម ភេទប្រុស អាយុ២៩ឆ្នាំ សញ្ជាតិខ្មែរ

ទី៣-ឈ្មោះ ហន សាឡោះ ភេទប្រុស អាយុ២៧ឆ្នាំ សញ្ជាតិខ្មែរ

ទី៤-ឈ្មោះ ពៀន ថង ភេទប្រុស អាយុ២២ឆ្នាំ សញ្ជាតិខ្មែរ

ទី៥-ហេង ឡៃណេត ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ

ទី៦-ថេត ឡៃតេង ភេទស្រី អាយុ២៣ឆ្នាំ សញ្ជាតិខ្មែរ

ទី៧-មុត សាក់ណា ភេទស្រី អាយុ១៦ឆ្នាំ សញ្ជាតិខ្មែរ

ដោយសមត្ថកិច្ចចោទពីបទ ជាបុគ្គលបរទេសលួចចូលមក នឹងស្នាក់នៅក្នុងប្រទេសដោយខុសច្បាប់ ព្រមទាំងនាំទៅអនុវត្តតាមនិតិវិធី ច្បាប់បន្ត៕ ដោយ-ភិរម្យ ឥទ្ធិពល

website_news/2020140706.txt · Last modified: 2020/07/14 13:41 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki