website_news:2020140707

ថៃដាក់ពង្រាយលួសបន្លា តាមខ្សែបន្ទាត់ការពារពលករខ្មែរដែលលបឆ្លងដែនខុសច្បាប់

https://www.facebook.com/neakmeasnews/ ចេញផ្សាយថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ ដោយ ជីវ័ន្ត

ព័ត៍មានអន្តរជាតិ ប្រទេសថៃ ៖ លួសបន្លារាប់សិបគីឡូម៉ែត្រ ត្រូវបានភាគីថៃដាក់ពង្រាយនៅតាមខ្សែបន្ទាត់ព្រំដែនជាប់ព្រំដែនប្រទេសកម្ពុជាដោយក្រុមយោធាថៃបានអះអាងថា ការដាក់ពង្រាយបែបនេះគឺជាការការពារ និង ទប់ស្កាត់ទៅលើពលករខ្មែរដែលតែងតែលបលួចឆ្លងដែនចូលទៅក្នុងទឹកដីថៃដោយគ្មានការអនុញ្ញាត។ នៅពាក់ កណ្តាលយប់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០នេះ លោកថូរ៉ាផុង មៈឡៈខាំ មេបញ្ជាការតម្រួតការពារព្រំដែនបានដឹកនាំកម្លាំងចុះពិនិត្យតាមខ្សែបន្ទាត់ព្រំដែនខេត្តស្រះកែវត្រង់ចំណុច ដែលពលករខ្មែរតែងតែលបលួចឆ្លងដែនចូលទៅក្នុងទឹកដីថៃដោយខុសច្បាប់នាពេលកន្លងមកក្នុងនោះក៏មានវត្តមានលោក កិត្តិយ៉ា កៀតឈុតមេបញ្ជាការកងការពារព្រំដែនគោកលេខ១២ផងដែរ។នៅពេលនោះដែរសមត្ថកិច្ចថៃបាននិយាយថាខ្សែបន្ទត់ព្រំដែនខេត្តស្រះកែវ។ ដែលមានរយៈចម្ងាយ១៦៥គីឡូម៉ែត្រគឺមានផ្ទៃដីដែលគ្មានអូរ និងគ្មានភ្នំប្រវែង១៤គីឡូម៉ែត្រ ស្ថិតក្នុងភូមិសាស្ត្រស្រុកប៉ារ៉ៃហើយក៏ជាតំបន់ដែលពលករខ្មែរតែងតែលបឆ្លងដែនជាញឹកញាប់ផងដែរ ដើម្បីចូលទៅរកការងារធ្វើនៅក្នុងប្រទេសថៃ ដោយខុសច្បាប់។ដោយសារតែបញ្ហានេះ ទើបសមត្ថកិច្ចថៃបានចាប់ផ្តើមដាក់ពង្រាយលួសបន្លាចំនួន៣ជាន់នៅក្នុងភូមិសាស្ត្រខាងលើ ក៏ដូចជាក្នុងស្រុកអារញ្ញប្រាថេតដើម្បីទប់ស្កាត់នូវការលបឆ្លងរបស់ពលករខ្មែរចូលទៅក្នុងទឹកដីថៃ ចុងក្រោយលោកមេបញ្ជាការរូបនេះបានសង្កត់ធ្ងន់ថា កម្លាំងសមត្ថកិច្ចថៃទាំងអស់ត្រូវបង្កើននូវការប្រុងប្រយ័ត្ន និងឃាត់ខ្លួនពលករណា ដែលលបឆ្លងដែនចូលទៅក្នុងទឹកដីថៃ ដោយគ្មានការអនុញ្ញតដើម្បីបញ្ជូនខ្លួនទៅកាន់តុលាការក្នុងការអនុវត្តតាមនីតិវិធីច្បាប់ដោយឡែក ចំពោះមន្ត្រីយោធឬមន្ត្រីតម្រួតណាមួយដែលមានការពាក់ព័ន្ធត្រូវដាក់ទោសទណ្ឌកម្រិតធ្ងន់ឬត្រូវបណ្តេញចេញពីក្របខណ្ឌមន្ត្រីរាជការ ៕

website_news/2020140707.txt · Last modified: 2020/07/14 13:43 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki