website_news:2020140804

ចម្លែក! ថៃចាប់ថៃ លួចឆ្លងចេញពីកម្ពុជា

https://kohsantepheapdaily.com.kh/ ថ្ងៃទី ១៤ ខែ សីហា ឆ្នាំ ២០២០ ម៉ោង ១២:០១ ម៉ុត សារុន

ខេត្តបន្ទាយមានជ័យ ៖ ជនជាតិថៃចំនួន៦នាក់ត្រូវបានសមត្ថកិច្ចចម្រុះថៃដូចគ្នាចាប់ខ្លួនចោទថា ឆ្លងដែនពីកម្ពុជាចូលទឹកដីថៃដោយខុសច្បាប់ កាលពីរសៀលថ្ងៃទី១២ សីហា ២០២០ នៅចំណុចភូមិណងយ៉ាកែវ ឃុំគោកធ្យូង ស្រុកគោកធ្យូង ខេត្តស្រះកែវ ឈមទឹកដីកម្ពុជាស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។ ជនជាតិថៃទាំង៦នាក់ (ស្រី២) ពួកគេជាក្រុមអ៊ែតមីន ផ្នែកវ៉េបសាយអនឡាញនៅក្រុងប៉ោយប៉ែត ។ តាមប្រភពព័ត៌មានថា ជនជាតិថៃទាំង៦នាក់ខាងលើចំណាយប្រាក់ម្នាក់ៗ៤០០០បាត ឲ្យអ្នកនាំផ្លូវចេញពីក្រុងប៉ោយប៉ែតទៅច្រករបៀង។ គួរបញ្ជាក់ថាប៉ុន្មានខែចុងក្រោយ ពោលក្នុងសម័យកូវីដ១៩មានជនជាតិថៃ-ចិនបានឆ្លងព្រំដែនចេញពីកម្ពុជាតាមច្រករបៀងមួយចំនួន តាមបន្ទាត់ព្រំដែនពីខេត្តបន្ទាយមានជ័យចូលទៅខេត្តស្រះកែវថៃ ហើយក៍ត្រូវសមត្ថកិច្ចថៃចាប់បានជាបន្តបន្ទាប់ដែលប្រភពថាអ្នកដឹក ឬជូនជនបរទេសឆ្លងដែនខុសច្បាប់នេះសង្ស័យជាក្រុមអ្នកមានខ្សែ ទើបអាចកើតមានយ៉ាងរលូនបែបនេះ៕ (កែសម្រួលដោយ ៖ ធីតា)

website_news/2020140804.txt · Last modified: 2020/08/24 14:06 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki