website_news:2020140807

មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តស្វាយរៀង បានទទួលពលរដ្ឋខ្មែរ ១១នាក់ ពីមន្ទីរសង្គមកិច្ចក្រុងហូជីម៉ិញ ប្រទេសវៀតណាម

https://www.facebook.com/GDIOfficial 13-08-2020

នៅថ្ងៃព្រហស្បតិ៍ ៩រោច ខែស្រាពណ៍ ឆ្នាំជូត ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ០៩និង៣០នាទី ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត បានពិនិត្យឃើញ តំណាងមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តស្វាយរៀង បានទទួលពលរដ្ឋខ្មែរ ១១នាក់ ពីមន្ទីរសង្គមកិច្ចក្រុងហូជីម៉ិញ ប្រទេសវៀតណាម ដែលបានទៅប្រកបរបររកស៊ី មិនស្របច្បាប់នៅខាងវៀតណាម។ តំណាងមន្ទីរសង្គមកិច្ចខេត្ត ស្នើសុំស្ថាប័នចត្តាឡីស័ក នាំពលរដ្ឋខាងលើទៅធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ នៅសាលារៀនបាវិត ខេត្តស្វាយរៀង៕

website_news/2020140807.txt · Last modified: 2020/08/24 14:11 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki