website_news:2020140903

ជិតដល់បុណ្យភ្ជុំបិណ្ឌ៖ ពលករខ្មែរ វិលពីធ្វើការនៅថៃ កើនឡើង

https://www.rasmeinews.com/ September 12, 2020, 6:36 PM

ដោយ ៖ ភ្នំស្វាយ/ បន្ទាយមានជ័យ៖ ជិតដល់ថ្ងៃឈប់សម្រាកបុណ្យភ្ជុំបិណ្ឌ ដែលបានកំណត់ដោយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លំហូរពលករខ្មែរ វិលពីធ្វើការនៅថៃ ធ្វើមាតុភូមិនិវត្តន៍ បានកើនឡើង ហើយសម្រាប់ភូមិសាស្ត្រ ខេត្តបន្ទាយមាជ័យ ភាគច្រើន ពួកគេវិលមក តាមច្រករបៀងអូរបីជាន់ នាស្រុកអូរជ្រៅ និងតាមច្រកទ្វារព្រំដែន អន្តរជាតិប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។ ចំណែកមណ្ឌលចត្តាឡីស័ក នៅទីតាំងសាលារៀននានា ត្រូវបង្រួមបន្ថយ មកទុកនៅតែ ២ កន្លែងប៉ុណ្ណោះ ។

លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានថ្លែងក្នុងជំនួបជាមួយ ប្រតិភូចម្រុះរបស់បរទេស រួមទាំងអង្គការទេសន្តប្រវេសន៍អន្តរជាតិ (IOM) ថាៈ ជាមធ្យម មានពលករកម្ពុជា ដែលធ្វើការនៅប្រទេសថៃ ប្រមាណ ៦០០ ទៅ ៨០០ នាក់ ក្នុង១ថ្ងៃៗ បានវិលមាតុភូមិនិវត្តន៍ ក្នុងរដូវបុណ្យកាន់បិណ្ឌ និងកៀកនឹងបុណ្យភ្ជុំបិណ្ឌនេះ ពោលគឺពួកគេ ត្រូវមកជួបជុំក្រុមគ្រួសារ និងធ្វើបុណ្យទាន តាមប្រពៃណី នៃព្រះពុទ្ធសាសនា ។ ចំពោះការត្រូតពិនិត្យសុខភាព ពិសេសទាក់ទិននឹងការបង្ការ ទប់ស្កាត់ការឆ្លង រីករាលដាលជំងឺកូវីដ-១៩ លោកអភិបាលខេត្ត បានបញ្ជាក់ថាៈ នៅច្រកព្រំដែន មានគណៈកម្មាធិការខេត្ត និងអនុគណៈកម្មាធិការស្រុក រង់ចាំធ្វើចត្តាឡីស័ក លើពលករទាំងនោះ ហើយមកដល់ក្នុងប្រទេសកម្ពុជាវិញ រដ្ឋបាលខេត្ត ក៏នៅរក្សាមណ្ឌលចត្តាឡីស័ក ២ កន្លែង សម្រាប់ត្រួតពិនិត្យគឺៈ ១. នៅមណ្ឌលសំចត នាសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត និង ២. នៅអគារសាលាពេទ្យ នៃសាកលវិទ្យាល័យ មានជ័យ នាសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ពោលគឺរដ្ឋបាលខេត្ត បានរំសាយមណ្ឌលចត្តាឡីស័ក តាមសាលារៀន ៨ កន្លែង និងសណ្ឋាគារ ផ្ទះសំណាក់ ២ នៅក្នុង ៨ ស្រុក ក្រុង នាពេលកន្លងមក ៕V

website_news/2020140903.txt · Last modified: 2020/09/14 12:34 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki