website_news:2020140910

កម្លាំងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិចាំយាម បានចុះល្បាតក្នុងភូមិសាស្រ្តស្លាបស្តាំ ពិនិត្យឃើញពលរដ្ឋខ្មែរ ឆ្លងដែនខុសច្បាប់ចំនួន ០២នាក់

https://www.facebook.com/GDIOfficial 11-09-2020

នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ១០និង០០នាទី កម្លាំងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិចាំយាម បានចុះល្បាតក្នុងភូមិសាស្រ្តស្លាបស្តាំ ពិនិត្យឃើញពលរដ្ឋខ្មែរ ឆ្លងដែនខុសច្បាប់ចំនួន ០២នាក់។ នគរបាលប៉ុស្តិ៍បានឲ្យដឹងថា ពលរដ្ឋខ្មែរទាំង ០២នាក់នេះ មាន ១-ឈ្មោះ អ៊ីត ទីតាស់ ភេទស្រី អាយុ ២៤ឆ្នាំ មានទីលំនៅភូមិ៤ ឃុំដងទុង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង, ២-ឈ្មោះ សែនី រ៉ស៊ីតៈ ភេទស្រី អាយុ ២៦ឆ្នាំ មានទីលំនៅភូមិស្ទឹងវែង ឃុំដងទុង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង និងបានធ្វើការសាកសួរ អប់រំណែនាំ រួចប្រគល់ជូនមន្រ្តីចត្តាឡីស័ក ប្រចាំមាត់ច្រក ដើម្បីអនុវត្តនិតិវិធីបន្ត នូវវិធានការរបស់ក្រសួងសុខាភិបាលផងដែរ។ ដោយឡែកខាងភាគីថៃ នៅតែបន្តបិទច្រកមិនឲ្យអ្នកដំណើរ ចេញ-ចូល ចំណែកទំនិញទទួលបានការអនុញ្ញាត និងអ្នកបើកបររថយន្តចំនួន ០២នាក់ ដែលទទួលបានការអនុញ្ញាត និងបានការឆ្លងកាត់ត្រួតពិនិត្យ ដោយសមត្ថកិច្ចទាំងភាគីកម្ពុជា-ថៃ បានយ៉ាងត្រឹមត្រូវគ្មានកូវីដ-១៩៕

website_news/2020140910.txt · Last modified: 2020/09/14 13:05 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki