website_news:2020140913

ពលករខ្មែរតវ៉ាលើដីថៃនិងសួរនាំថាហេតុអីត្រូវចំណាយប្រាក់លើតម្រួតបន្ថែមទៀត

http://ppt-news.net/ ចេញផ្សាយ ថ្ងៃទី 11/09/2020

ខេត្តបន្ទាយមានជ័យ ៖ ពលករជាង៤០០នាក់ ដែលភាគច្រើនជាខ្មែរបំរើការងារនៅតំបន់ឧស្សាហកម្មមួយក្នុងខេត្តរ៉ាក់យ៉ង ប្រទេសថៃ បានលើកគ្នាទៅកាន់ស្ថានីយតម្រួតសំណាក់ការងារ កាលពីម៉ោង៤រសៀល ថ្ងៃទី១០ កញ្ញា ២០២០ ស្ថិតក្នុងឃុំសំណាក់ថង ស្រុកមឿង ខេត្តរ៉ាក់យ៉ង ដើម្បីធ្វើការតវ៉ាទាមទាររកយុត្តិធម៌ ។ ការតវ៉ាខាងលើ គឺដោយពួកគាត់លើកឡើងថា ពួកគេមួយចំនួនចំណាយប្រាក់ម្នាក់១៥.០០០បាត និងខ្លះ១៨.០០០បាត ឱ្យក្រុមហ៊ុនទទួលតវីសាបរទេសមួយអស់យៈពេល១ឆ្នាំ នៅតែពុំទទួលបានវីសា សម្រាប់បន្តស្នាក់នៅក្នុងប្រទេសថៃឡើយ។ មិនតែប៉ុណ្ណោះ ក្រុមពលករបន្តថា ៖ពួកគេត្រូវថៅកែកាត់ប្រាក់ការងារម្នាក់២៥០បាត បន្ថែមទៀត ក្នុង១ខែដោយសំអាងថា ចំណាយលើតម្រួតទៀតផង។

ក្រុមហ៊ុនទទួលតវីសាបានចាត់បញ្ជូនតំណាងជួបជាមួយសមត្ថកិច្ចនិងក្រុមអ្នកតវ៉ា ប៉ុន្តែមិនទទួលបានលទ្ធផលទេព្រោះមិនព្រមបើកបញ្ជីឈ្មោះអ្នកពាក់ព័ន្ធ ហើយលើកហេតុផលថា បញ្ហាផ្តើមចេញពីករណីមេរោគកូវីតព្រំដែនមិនទាន់បើកដំណើរការ ខណៈសមត្ថកិច្ចដោះស្រាយមិនចេញបានត្រឹមណែនាំដល់ក្រុមតវ៉ាឲ្យវិលត្រឡប់ទៅកន្លែងស្នាក់នៅរៀងខ្លួនៗវិញ៕

website_news/2020140913.txt · Last modified: 2020/09/14 13:12 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki