website_news:2020141204

ឆ្នាំ២០២០ សមត្ថកិច្ចខេត្តកំពង់ចាម បានជួយស្រ្តីខ្មែរ រៀបជាមួយជនបរទេសមិនស្របច្បាប់៣ករណី និងបានឃាត់មេខ្យល់បញ្ជូនទៅតុលា ការ

https://www.pdikampongcham.info/ ១១ ខែធ្នូ ២០២០ អត្ថបទដោយ៖ លោស្រីពុធ ធាវី

មានស្ត្រីខ្មែរនៅមូលដ្ឋាន បានចាញ់បោកមេខ្យល់អូសទាញស្ត្រីខ្មែរបំរុងយកទៅរៀបការជាមួយជនបរទេសបាន៣ករណី ក្នុងនោះស្នងការនគរបាលខេត្តបានជួយរំដោះស្ត្រីរងគ្រោះបានទាំង៣ករណី រីឯមេខ្យល់ត្រូវបានសមត្ថកិច្ចកសាងសុំណុំរឿងបញ្ជូនទៅតុលាការ។ នេះជាការលើកឡើងរបស់ លោកវរសេនីយឯក ឈួន ចាន់ទ្បា នាយការិយាល័យស៊ើបអង្កេត និងអនុវត្តនិតិវីធីនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដែលបានចូលក្នុងកម្មវីធីសន្ទនាមតិរបស់វិទ្យុជាតិភ្នំប្រុសភ្នំស្រី នាថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០។

លោកវរសេនីយឯក ឈួន ចាន់ទ្បា មានប្រសាសន៍ថា កន្លងមកនៅក្នុងខេត្តកំពង់ចាម ក៍ធ្លាប់មានករណីស្រ្តីខ្មែររៀបការជាមួយនិងជនបរទេស និងធ្លាប់កើតមានបញ្ហាមួយចំនួន ដូចជា ការក្លែងបន្លំឯកសារនានា, អាពាហ៍ពិពាហ៍ក្លែងក្លាយ បោកបញ្ឆោត ក្នុងគោលបំណងកេងប្រវ័ញ្ចពលកម្ម ជួញដូរមនុស្ស ឬធ្វើអាជីវកម្មផ្លូវភេទជាដើម ។ ក្នុងនោះអាជ្ញាធរមូលដ្ឋានរួមនិងសមត្ថកិច្ចក៏ធ្លាប់បានជួយរំដោះស្រ្តីរងគ្រោះ ដែលរៀបការជាមួយជនបរទេស ហើយរងនូវសំពាធផ្សេង ដោយមានទាំងអំពើហិង្សាបានជាច្រើនករណីទៀតផងដែរ។ លោកវរសេនីយឯក ឈួន ចាន់ទ្បា បន្តទៀតថា ពាក់ព័ន្ធនឹងការផ្សព្វផ្សាយឆ្នាំ២០២០នេះ ស្នងការដ្ឋានបានសហការជាមួយអាជ្ញាធរមូលដ្ឋានបានជា១០០០លើក តាមរយះចុះចែកសៀវភៅគ្រួសារ និងអត្តសញ្ញាណប័ណ្ណ និងគោលការណ៍ភូមិឃុំមានសុវត្ថភាព។ គោលការណ៍បន្ត ខាងស្នងការដ្ឋាននៅតែបន្តការផ្សព្វផ្សាយអប់រំពលរដ្ឋឲ្យបានយល់ដឹងកុំឲ្យរងការចាញ់បោកមេខ្យល់តទៅទៀត។ រាជរដ្ឋាភីបាលមានការបើកឲ្យរៀបអាពាហ៍ពិពាហ៍ឡើងវិញ ក៏ប៉ុន្តែការរៀបអាពាហ៍ពិពាហ៍នោះ គឺមិនត្រូវធ្វើតាមរយៈភា្នក់ងាររើសគូស្រករ, ឈ្នួញកណ្តាល ឬក្រុមហ៊ុនអាជីវកម្មទេ។ ជាងនេះទៅទៀត អនុក្រឹត្យតំរូវឲ្យជនបរទេសដែលមានបំណងចង់រៀបការត្រូវមកបំពេញសំណុំបែបបទដោយផ្ទាល់ខ្លួននៅក្នុងប្រទេសកម្ពុជា៕

website_news/2020141204.txt · Last modified: 2020/12/14 11:54 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki