website_news:2020141210

ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិចាំយាម ទទួលពលករខ្មែរឆ្លងដែនខុសច្បាប់ ០៣នាក់ ពីសមត្ថកិច្ចថៃ

https://www.facebook.com/GDIOfficial 11-12-2020

កោះកុង៖ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ១៦និង០០នាទី ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិចាំយាម បានទទួលពលករខ្មែរចំនួន ០៣នាក់ ពីសមត្ថកិច្ចថៃ ពាក់ព័ន្ធនឹងករណីឆ្លងដែនខុសច្បាប់។ នគរបាលប៉ុស្តិ៍បានឲ្យដឹងថា ពលករខ្មែរទាំង ០៣នាក់នេះ មាន ១-ឈ្មោះ ណន់ មិច ភេទប្រុស អាយុ ៣០ឆ្នាំ នៅភូមិសំរោង ឃុំសំរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង, ២-ឈ្មោះ ងួត វ៉ាត ភេទប្រុស អាយុ ៣០ឆ្នាំ, ៣-ឈ្មោះ ឡឹក រដ្ឋា ភេទស្រី អាយុ ៣០ឆ្នាំ នៅភូមិដំណាក់ចំបក់ ឃុំអូរក្រសា ស្រុកអូរក្រសា ខេត្តកែប និងបានធ្វើការសាកសួរ អប់រំណែនាំ ដោយមានការចូលរួមត្រួតពិនិត្យសុខភាព ពីមន្រ្តីចត្តាឡីស័កប្រចាំមាត់ច្រក នូវវិធានការរបស់ក្រសួងសុខាភិបាលផងដែរ។ ដោយឡែកខាងភាគីថៃ នៅតែបន្តបិទច្រកមិនឲ្យអ្នកដំណើរ ចេញ-ចូល ចំណែកទំនិញទទួលបានការអនុញ្ញាត និងអ្នកបើកបររថយន្តចំនួន ០២នាក់ ដែលទទួលបានការអនុញ្ញាត និងបានការឆ្លងកាត់ត្រួតពិនិត្យ ដោយសមត្ថកិច្ចទាំងភាគី កម្ពុជា-ថៃ បានយ៉ាងត្រឹមត្រូវ៕

website_news/2020141210.txt · Last modified: 2020/12/14 12:05 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki