website_news:2020141213

បណ្ដាញពលករកម្ពុជាប្រចាំប្រទេសថៃ កំពុងតាមដានលើករណីសំណុំរឿងថៅកែថៃប្រើប្រាស់អាវុធបាញ់គំរាម ពលករខ្មែរពីរនាក់ប្ដីប្រពន្ធ

https://www.facebook.com/MigrantCambodia/ 13-12-2020

បណ្ដាញពលករកម្ពុជាប្រចាំប្រទេសថៃ កំពុងតាមដានលើករណីសំណុំរឿងថៅកែថៃប្រើប្រាស់អាវុធបាញ់គំរាមពលករខ្មែរពីរនាក់ប្ដីប្រពន្ធ កាលពីដើមខែធ្នូនេះជនរងគ្រោះត្រូវថៅកែបាញ់គំរាមមានឈ្មោះ រ៉េត កញ្ញា ភេទប្រុស អាយុ៣១ឆ្នាំ ស្រុកកំណើតរស់នៅឃុំតលាស់ ស្រុកមោងឫស្សី ខេត្តបាត់ដំបង លំនៅអចិន្ដ្រៃយ៍រស់នៅភូមិឈើទាល ឃុំសេរីមានជ័យ ស្រុកសំពៅលូនខេត្តបាត់ដំបង ឈ្មោះ ឈឿម សាវី ភេទស្រី អាយុ៣៦ឆ្នាំ ត្រូវជាប្រពន្ធ ករណីថៅកែថៃបើប្រាស់អាវុធបាញ់គំរាមពលករខ្មែរពីរនាក់ប្ដីប្រពន្ធនេះ បានកើតឡើងកាលពីព្រឹកថ្ងៃព្រហស្បតិ៍ទី០៣ ខែធ្នូ ឆ្នាំ២០២០កន្លងទៅ ស្ថិតក្នុងស្រុកខៅសឺនសន នៃតំបន់ត្រីកោណ នៃខេត្តឆាកឈើងសៅ ខេត្តប្រាជីនបុរីនិងខេត្តស្រះកែវ។ បច្ចុប្បន្នពលករខ្មែរ និងក្រុមគ្រួសារកំពុងភៀសខ្លួនមកស្នាក់នៅកន្លែងសុវត្ថិភាពមួយជាសាច់ញាតិនៅក្នុងប្រទេសថៃ ដើម្បីរង់ចាំការជួយអន្តរាគមន៍ពីសំណាក់អាជ្ញាធរពាក់ព័ន្ធនៅក្នុងប្រទេសថៃ ដើម្បីស្វែងរកយុត្តិធម៌ជូនពួកក្រោមការគំរាមកំហែងរបស់ថៅកែថៃរូបនោះ។

website_news/2020141213.txt · Last modified: 2020/12/14 12:11 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki