website_news:2020150102

លេខា គ.ខ.ប.ជ.ខេត្តកំពង់ឆ្នាំង បានរៀបចំអបអរសាទរទិវាជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស

https://t.me/c/1200010743/156 កំពង់ឆ្នាំង 15-01-2020

ថ្ងៃពុធ ៦រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ ដោយមានការគាំទ្រយកចិត្តទុកដាក់ខ្ពស់ និងការណែនាំចង្អុលទិស ពីឯកឧត្តម ឈួរចន្ទឌឿន អភិបាលនៃគណះអភិបាលខេត្ត និងជាប្រធានគណះកម្មាធិការប្រយុទ្ឋប្រឆាំងអំពើជួញដូរមនុស្សខេត្តកំពង់ឆ្នាំង ក្រុមលេខាគខបជខេត្តកំពង់ឆ្នាំងបានរៀបចំអបអរសាទរទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក្រោមប្រធានបទ “ បង្ហាញពីឆន្ទៈដ៏មុះមុតរបស់រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋគ្រប់រូប ក្នុងការរួមគ្នាសហការគ្នា ដេីម្បីកម្ពុជាគ្មានអំពើជួញដូរមនុស្ស” ក្រោមអធិបតីភាព ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការខេត្ត ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។ សមាសភាពអញ្ជើញចូលរួម ឯកឧត្តម ក្រុមប្រឹក្សាខេត្ត គណះអភិបាលខេត្ត តំនាងសាលាតំបូង ស្ថាប័នអយ្យកា កម្លាំងប្រដាប់អាវុធទាំង៣ ថ្នាក់ដឹកនាំខេត្ត មន្ទីរ អង្គភាព ក្រុមប្រឹក្សា អភិបាល អភិបាលរងក្រុងស្រុក ទទួលការងារប្រយុទ្ឋប្រឆាំងការជួញដូរ អធិការក្រុងស្រុកទាំង៨ ក្រុមយុវជន សហភាពសហពន្ឋ័យុវជន កម្ពុជា សាខាសមាគមនារី យុវជនកាបាទក្រហម យុវជនស្រលាញ់សន្តិភាព សមាគមយុវជនមុស្លឺមកម្ពុជា តំណាងសាសនា និងអង្គការសង្គមស៊ីវិល យុវជនកាយរិទ្ឋ សរុប 200នាក់ នៅសាល«ខ»សាលាខេត្តកំពង់ឆ្នាំង ។

website_news/2020150102.txt · Last modified: 2020/01/15 15:17 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki