website_news:2020150103

ករណីពលករខ្មែរធ្វើការសំណង់ធ្លាក់ពីលើអាគារ២ជាន់នៅក្នុងខេត្តរ៉ាក់យ៉ង

https://www.facebook.com/LabourOfficial/ 15/01/20

ប្រភពពីខេត្តរ៉ាក់យ៉ង ប្រទេសថៃ កាលពីថ្ងៃអង្គារ ទី១៤ ខែមករា ឆ្នាំ២០២០ ម្សិលមិញនេះបានអោយថា មានករណីបុរសពលករខ្មែរ វ័យ ៣០ឆ្នាំ មិនស្គាល់ឈ្មោះម្នាក់ បានរងគ្រោះថ្នាក់ធ្លាក់ពីលើអាគារសំណង់កំពុងសាងសង់មួយដែលមានកម្ពស់២ជាន់ នៅម្ដុំតាឡាតរ៉យសៅ ស្ថិតក្នុងសង្កាត់បានភេរ ស្រុកមឿង ខេត្តរ៉ាក់យ៉ងប្រទេសថៃ ក្នុងហេតុការណ៍គ្រោះថ្នាក់នេះបណ្ដាលបុរសពលករខ្មែរម្នាក់រងរបួស។ ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានអ្នកដើរលក់ឆ្នោត ប្រទះឃើញហេតុការណ៍ជួយទំនាក់ទំនងហៅរថយន្តសង្គ្រោះអោយដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យខេត្តរ៉ាក់យ៉ង រីឯមូលហេតុដែលបង្កកឲ្យកើតគ្រោះថ្នាក់លើពលកររូបនេះ នៅមិនទាន់ដឹងច្បាស់នៅឡើយទេ។

website_news/2020150103.txt · Last modified: 2020/01/22 15:38 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki