website_news:2020150104

ជីវិតស្ដ្រីមេម៉ាយចំណាកស្រុកមកធ្វើការក្នុងប្រទេសថៃ

https://www.facebook.com/LabourOfficial/ 14/01/20

លោកស្រី ម៉ៃ ពើញ អាយុ ៤៣ឆ្នាំ ជាស្ដ្រីម៉េម៉ាយ មានកូនតូចប្រុសស្រី ចំនួន ០២នាក់ លោកស្រី មានកំណើតរស់នៅភូមិឈ្នួលមានជ័យ ឃុំឈ្នួលមានជ័យ ស្រុកព្រនេត្រព្រះ ខេត្តបន្ទាយមានជ័យ លោកស្រីបានប្រាប់ក្រុមការងារស្មគ្រចិត្ដក្នុងប្រទេសថៃ អោយដឹងថា ដោយសារតែជីវភាពគ្រួសារនៅឯប្រទេសកម្ពុជាលំបាក លោកស្រីនិងកូនតូចបានចំណាក់ស្រុកមកធ្វើការរស់នៅប្រទេសថៃ អស់រយៈពេលជាង ៤ឆ្នាំមកហើយ ។ លោកស្រី បានមកធ្វើការជាកម្មករជូតកញ្ចក់នៅក្នុងខនដូមួយកន្លែងនៅស្រុកបាងឡាមុង ខេត្តឈុនបុរី ប្រទេសថៃ អំឡុងពេលគាត់ធ្វើការក្នុងប្រទេសថៃ គាត់ខិតខំប្រឹងប្រែងធ្វើការ ដើម្បីរកប្រាក់អោយកូនប្រុសស្រីរបស់ ចំនួន ០២នាក់របស់គាត់បានរៀនសូត្រក្នុងប្រទេសគេ ដូចកូនរបស់ពលរដ្ឋថៃ។

ប៉ុន្តែដោយសារការខំប្រឹងប្រែងធ្វើការធ្ងន់អស់រយៈពេលជាច្រើនរបស់លោកស្រីបានធ្វើអោយលោកស្រី មានជំងឺប្រចាំកាយដោយមិនដឹងខ្លួន នៅថ្ងៃមួយ លោកស្រី បានរអិលធ្លាក់ពី ជណ្ដើរកម្ពស់ពីកាំ ធ្វើអោយជំងឺប្រចាំកាយលោកស្រី ដែលពួនក្នុងរាងកាយលោកស្រី ចាប់ផ្ដើមបង្ហាញខ្លួនបន្ទិចម្ដងៗរហូតដល់លោកស្រីចាប់ផ្ដើមក្រោកមិនរួចធ្វើការមិនកើតត្រូវបានមេការថៃ បញ្ជូនលោកស្រីទៅព្យាបាលនៅមន្ទីរពេទ្យ ក្រោយពីលោកស្រីសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ លោកគ្រូពេទ្យបានប្រាប់លោកស្រីថា ឆ្អឹងជេីងរបស់លោស្រី មានជំងឺវីរុសសុីឆ្អឹង ហើយបច្ចុប្បន្នឆ្អឹងជើងរបស់លោកស្រីត្រូវវីរុសស៊ីអស់មួយចំនួន ហើយកំពុងស្ថិតក្នុងដំណាក់កាលត្រូវព្យាបាលជាបន្ទាន់ បន្ទាប់មកលោកគ្រូពេទ្យបានធ្វើការវះកាត់លើកទីមួយបានធ្វើអោយលោកស្រីរាងធូរមួយកំរិត ។ ប៉ុន្តែលោកស្រីមិនអាចធ្វើការកើតដូចមុនទៀតទេ និងស្ថានភាពព្យាបាលបន្តនៅកំណាក់កាលទី២ គឺតម្រូវអោយលោកស្រី ត្រូវវះកាត់ផ្លាស់ប្ដូរឆ្អឹង ហើយចំណាយក្នុងការវះកាត់ផ្លាស់ប្ដូរឆ្អឹងនេះមានតម្លៃរាប់ម៉ឺនបាត អាចឈានដល់សែនបាត ។

ដោយសារតែលោកស្រីមិនអាចធ្វើការបានដូចមុនក្រុមហ៊ុនដែលជួលអោយស្រីធ្វើការសម្រេច ឈប់ជួលស្រីអោយធ្វើការបន្ត ដោយក្រុមហ៊ុនព្រមផ្ដល់ប្រាក់សំណងមួយចំនួន តាមច្បាប់ការងារ ជូនដល់ស្រ្តី ប៉ុន្តែប្រាក់នេះមិនគ្រប់គ្រាន់សម្រាប់លោកស្រីយកទៅប្រកបរបរចិញ្ចឹមជីវិតតទៅមុខទៀតបានទេ។ បន្ទាប់ពីថៅកែលោកស្រីសម្រេចឈប់ជួលស្រីបន្ត ឯកសារទិដ្ឋការស្នាក់នៅរបស់លោកស្រី ក៏ជិតផុតសពុលភាពនៅក្នុងប្រទេសថៃផងដែរ។ លោកស្រីបានរៀបរាប់ទាំងទឹកភ្នែកថា ប្រសិនគាត់ត្រូវវិលត្រឡប់ទៅប្រទេសកម្ពុជាវិញ ជីវិតគាត់និងលំបាកណាមួយកូនរបស់គាត់ចង់រៀនបន្តនៅក្នុងប្រទេសថៃ នៅឯប្រទេសកម្ពុជា គាត់គ្មានផ្ទះសម្បែងរស់នៅនោះទេ ដោយអាស្រ័យ រស់នៅលើដីរបស់មីងជីដូនមួយ បណ្ដោះអាសន្នប៉ុណ្ណោះ ។ ចំពោះករណីរបស់លោកស្រី ម៉ៃ ពើញ អជ្ញាធរសង្គមកិច្ចថៃនិងបណ្ដាញអង្គការសង្គមស៊ីវិលនានាក្នុងខេត្តឈុនបុរីកំពុងពិភាក្សាគ្នាស្វែងរកជំនួយដើម្បីជួយអន្តរាគមន៍ដល់លោកស្រី និងកូនប្រុសស្រី ដើម្បីបង្កើតមុខរបរអោយលោកស្រីនៅវិលត្រលប់ទៅប្រទេសកម្ពុជាវិញនាខាងមុខ។

website_news/2020150104.txt · Last modified: 2020/01/22 15:39 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki