website_news:2020150401

ពលករខ្មែរមកពីថៃចំនួន ១៤៦នាក់ត្រូវដាក់ឲ្យនៅដាច់ដោយឡែកក្នុងខេត្តកោះកុង

https://kohsantepheapdaily.com.kh/ ថ្ងៃទី ១៤ ខែ មេសា ឆ្នាំ ២០២០ ម៉ោង ១៤:៣៥ គុច ណារ៉េន

កោះកុង ៖ គិតត្រឹមថ្ងៃទី ១៤ ខែមេសាឆ្នាំ២០២០ នេះពលករខ្មែរត្រឡប់មកពីប្រទេសថៃចូលតាមច្រកព្រំដែននៃទឹកដីខេត្តកោះកុងត្រូវបានមន្ទីរសុខាភិបាលខេត្តរៀបចំឲ្យពួកគាត់នៅដាច់ដោយឡែករយៈពេល ១៤ ថ្ងៃតាមវិធានចត្តាឡីស័កដើម្បីទប់ស្កាត់នូវការឆ្លងរាតត្បាតវីរុសកូវីដ ១៩ ។ នេះបើយោងតាមមន្ត្រីនៃមន្ទីរសុខាភិបាលខេត្តកោះកុង ។ ប្រភពដដែលបានបន្តទៀតថា នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ ពលករមកពីប្រទេសថៃ ចំនួន ១៤នាក់ ដែលបានដាក់ឱ្យរស់នៅដាច់ដោយឡែក ក្នុងវិទ្យាល័ហ៊ុនសែនចាំយាម ស្រុកមណ្ឌលសីមា បានបញ្ជូនទៅខេត្តផ្សេងៗតាមគោលដៅរបស់ពលករម្នាក់ៗ ដោយមានអាជ្ញាធរតាមខេត្តនីមួយៗដឹងលឺ និងធ្វើការតាមដានបន្ត និងដាក់ពួកគាត់ឱ្យនៅដាច់ដោយឡែក ១៤ថ្ងៃ ។ ជាមួយគ្នានោះផងដែរ មានបងប្អូនពលករខ្មែរមកពីថៃមួយចំនួនគឺមិនទាន់ផុតវិធានចត្តាឡីស័កនៅឡើយទេ ។ យ៉ាងណាមិញបងប្អូនពលករខ្មែរត្រឡប់មកពីថៃនិងត្រូវបានដាក់ឲ្យនៅដាច់ដោយឡែកចំនួន ១៤ ថ្ងៃនោះ គឺមកពីខេត្តផ្សេងៗគ្នាដែលខ្លះមកពី កោះកុង កំពត បាត់ដំបង ព្រៃវែង និងខេត្ត តាកែវជាដើម ៕

website_news/2020150401.txt · Last modified: 2020/04/15 14:56 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki