website_news:2020150404

ពលករខ្មែរជាង១០០នាក់ វិលពីថៃ នាថ្ងៃទី២ នៃបុណ្យចូលឆ្នាំ នៅភាគពាយ័ព្យនិងភាគឧត្តរ

https://www.cen.com.kh/ April 15, 2020

ព្រំដែនកម្ពុជាថៃ៖ មានពលករខ្មែរជាង១០០នាក់ បន្តវិលពីថៃ នាថ្ងៃទី២ នៃបុណ្យចូលឆ្នាំខ្មែរឆ្នាំជូត ទោស័កពស២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ នៅតាមព្រំដែនកម្ពុជា ថៃ ដែលស្ថិតនៅភូមិសាស្ត្រភាគពាយ័ព្យ និងភាគឧត្តរ ប្រទេសកម្ពុជា ។ មន្ត្រីយោធាយោធភូមិភាគទី៥ និងមន្ត្រីនគរបាលទិសស្រាលភូមិភាគ៥ ឲ្យដឹងកាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ថា ៖ ក្នុងថ្ងៃទី១៤ ខែមេសា នៅមានពលករខ្មែរ វិលពីប្រទេសថៃ តាមច្រករបៀងព្រំដែន ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង និងបន្ទាយមានជ័យ ចំនួន៧៦នាក់ដែរ ។

ចំណែកនៅច្រកព្រំដែនអូរស្មាច់ ខេត្តឧត្តរមានជ័យ ក៏មានពលករខ្មែរ ដែលសុំកងកម្លាំងថៃ ដើម្បីឆ្លងដែនមកកម្ពុជាវិញ រាប់សិបនាក់ដែរ កាលពីថ្ងៃទី១៤ ខែមេសា ។ ពលករខ្មែរទាំងនោះ ត្រូវបានមន្ត្រីអាជ្ញាធរ នៃខេត្តនានា នៃខេត្តលំនៅឋានពលករ អមដំណើរដឹកតាមរថយន្តកងទ័ពជើងគោក ទៅកាន់មជ្ឈមណ្ឌលសំចត និងចត្តាឡីស័ក ក្នុងសាលារៀនតាមខេត្ត ។

សម្រាប់ខេត្តបន្ទាយមានជ័យ ក្នុងអំឡុងពីមុន និងថ្ងៃចូលឆ្នាំខ្មែរឆ្នាំជូតនេះ មានពលករខ្មែរជាង២ម៉ឺននាក់ បានវិលពីប្រទេសថៃ ក្នុងពេលកន្លែងការងារពួកគេ បានបិទ ព្រោះតែការរីករាលដាល នៃមេរោគកូវីដ១៩ ៕

website_news/2020150404.txt · Last modified: 2020/04/15 15:03 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki