website_news:2020150406

កុំចង់ខ្លាំងនៅថៃ! ប្រាប់ហើយមិនជឿ ឥឡូវភ្នែកសគ្រប់គ្នា ព្រោះដាច់ផឹកមិនបាន ផ្គើននឹងមម្រាបរដ្ឋ

https://www.cen.com.kh/ April 15, 2020

ពលករខ្មែរមួយក្រុម ត្រូវបានអាជ្ញាធរថៃចាប់ខ្លួនចាត់ការតាមផ្លូវច្បាប់ បន្ទាប់ត្រូវបានរកឃើញកំពុងជួបជុំគ្នា ផឹកស៊ីយ៉ាងសប្បាយ ដែលបំពានលើបម្រាមហាមឃាត់ទូទាំងប្រទេសរបស់រដ្ឋាភិបាលថៃ ដើម្បីទប់ស្កាត់ការរាតត្បាតរោគកូវីដ១៩ ។ បើតាមប្រភពសារព័ត៌មានថៃ เรื่องจริงผ่านเลนส์ បានឲ្យដឹងថា កាលពីវេលាម៉ោង ៥ និង ៣០ នាទី ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ ពលករមកពីប្រទេសកម្ពុជាសរុបចំនួន ២៩ នាក់ (ប្រុស ១៧ នាក់ និង ស្រី ១២ នាក់ ក្នុងនោះ ៥ នាក់នៃពួកគេបានផឹក) ត្រូវបានចាប់ខ្លួនៅផ្ទះជួលមួយកន្លែង នៅក្នុង Khlong Luang ខេត្ត Pathum Thani ។

លោកវរសេនីយ៍ទោ Pichaya Piaraj ជាមន្ត្រីសន្តិសុខស្រុក បានបង្ហើបឱ្យដឹងថា ពលករខ្មែរទាំងនេះ គឺភាគច្រើនធ្វើការនៅតាមផ្សារ។ លោកបន្តថា ពួកគេនឹងត្រូវប្រឈមនឹងការអនុវត្តច្បាប់ហាមការប្រមូលផ្តុំសកម្មភាព ជួបជុំផឹកស៊ី ដែលអាចបណ្តាលឱ្យមានលក្ខខណ្ឌមិនមានអនាម័យ និងអាចបណ្តាលឱ្យមានជំងឺឆ្លង ឬជំងឺរាតត្បាតរាលដាលរីករាលដាល ស្របតាមក្រឹត្យគ្រាអាសន្ន និងច្បាប់ស្តីពីជំងឺឆ្លង។

ដោយឡែក បើយោងតាមផេកហ្វេសប៊ុក “ទឹកចិត្ត ពលករ ឆ្លងដែន” បានបង្ហោះវីដេអូ និងរូបភាពនៃការចាប់ខ្លួននេះ ដោយបានបញ្ជាក់ឲ្យដឹងថា៖ “ថ្ងៃចូលឆ្នាំខ្មែរពលករខ្មែរនៅថៃបាននាំគ្នាផឹកស៊ីបំពានច្បាប់របស់រាជរដ្ឋាភិបាលថៃប្រកាសហាមផឹកស៊ីជួបជុំគ្នាដើម្បីទប់ស្កាត់រីករាតត្បាតរោគកូវីដ១៩។ ពលករខ្មែរទាំងអស់នេះត្រូវអាជ្ញាធរថៃចាប់យកទៅដំណើកាតាមផ្លូវច្បាប់ ។ សូមបងប្អូនពលករខ្មែរនៅថៃកុំផឹកស៊ីជួបជុំគ្នាឲ្យសោះ ព្រោះថៃកំពុងបន្តឹងច្បាប់ដើម្បីទប់ស្កាត់ឆ្លងជំងឺរោគកូវីដ១៩ (អំពីខ្ញុំ ទឹកចិត្ត ពលករ ឆ្លងដែន) 15-4-2020” ។

នេះសបញ្ជាក់ឲ្យឃើញថា រដ្ឋាភិបាលប្រទេសគេ គឺពិតជាតឹងរ៉ឹងណាស់ មិនមែនដូចប្រទេសយើង រាជរដ្ឋាភិបាលលោកនៅមានក្តីអនុគ្រោះឲ្យមានការផឹកស៊ី មិនដាច់អហង្កាជ្រុលពេកទេ ប៉ុន្តែ មនុស្សមួយចំនួនមិនបានយល់ពីទឹកចិត្តរបស់រាជរដ្ឋាភិបាល ដែលបាននិងកំពុងខិតខំប្រឹងយ៉ាងសស្រាក់សស្រាំ ដើម្បីទប់ស្កាត់ការរាលដាលជំងឺនេះនោះទេ ៕ ដោយ៖ លឹម ហុង

website_news/2020150406.txt · Last modified: 2020/04/15 15:07 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki