website_news:2020150407

ប្រទះឃើញបុរសជនជាតិខ្មែរម្នាក់រត់ឆ្លងដែន ចូលស្រុកទាំងដៃជាប់ខ្នោះ

https://www.facebook.com/VD7news/ VD7NEWS 15-04-2020

ខេត្តកោះកុង៖ (ព័ត៌មានបឋម) នៅព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០នេះ កម្លាំងនគរបាលស្រុកមណ្ឌលសីមាបានជួបបុរសម្នាក់ដើរកាត់ព្រៃពីប្រទេសថៃ(ខេត្តត្រាត)មកកម្ពុជា(ខេត្តកោះកុង)ដោយដៃមានជាប់ខ្នោះ និងមានរបួសផងដែរ កម្លាំងនគរបាលស្រុកមណ្ឌលសីមាបានសហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្ត ធ្វើការដោះខ្នោះដែលមានរបួសនៅក៏ដៃ និងលាងសំអាតរបួសដើម្បីសាកសួរនៅព័ត៌មានផ្សេងៗមាន៖ បុរសខាងលើមានឈ្មោះ រស់ រឿន ភេទ ប្រុស អាយុ ៣៤ ឆ្នាំ ជនជាតិ ខ្មែរ សញ្ជាតិ ខែ្មរ ស្រុកកំណើត ភូមិតាគោក ឃុំ តាគោក ស្រុក តាគោក ខេត្តកំពង់ធំ។ ទីលំនៅបច្ចុប្បន្ន ភូមិព្រៃស្វា ឃុំ ជ្រៃឃ្មុំ ស្រុកគន្ធកណ្តាល ខេត្ត ព្រៃវែង មុខរបរចុះទូកនេសាទនៅប្រទេសថៃ៕

website_news/2020150407.txt · Last modified: 2020/04/15 15:58 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki