website_news:2020150503

សម្តេច ស ខេង ប្រាប់ឱ្យអភិបាលខេត្តជាប់ព្រំដែន ឆាប់ទាក់ទងទៅប្រទេសជិតខាង បើពលរដ្ឋខ្មែរត្រូវចាប់បាន

https://kleykley.sabay.com.kh/ 14-05-2020

សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានចេញលិខិតប្រាប់ទៅបណ្តាអភិបាលខេត្តជាប់ព្រំដែន ឱ្យទប់ស្កាត់ប្រជាពលរដ្ឋខ្មែរ កុំឱ្យឆ្លងដែនដោយខុសច្បាប់ចូលទៅប្រទេសជិតខាងតាមច្រករបៀងនានា ខណៈដែលប្រទេសជិតខាងទាំងនោះ កំពុងដាក់ប្រទេសក្នុងគ្រាអាសន្ន ដើម្បីបង្ការ ទប់ស្កាត់ការរីករាលនៃជំងឺកូវីដ១៩។ សម្តេចក្រឡាហោម បានណែនាំថា ក្នុងករណីដែលសមត្ថកិច្ចនៃប្រទេសជិតខាង បានចាប់ឃាត់បងប្អូនប្រជាពលរដ្ឋខ្មែរដែលបានឆ្លងដែនដោយខុសច្បាប់ចូលទៅប្រទេសជិតខាងតាមច្រករបៀងនានា រដ្ឋបាលខេត្តត្រូវទំនាក់ទំនង និងសម្របសម្រួលជាមួយសមត្ថកិច្ចនៃប្រទេសជិតខាង ដែលមានព្រំប្រទល់ជាប់គ្នាឱ្យបានឆាប់ ដើម្បីស្នើឱ្យសមត្ថកិច្ចនៃប្រទេសជិតខាងចាត់បញ្ជូនពួកគាត់វិលត្រឡប់មកកម្ពុជាវិញ និងយកចិត្តទុកដាក់ត្រួតពិនិត្យសុខភាព ការអនុវត្តវិធានការចត្តាឡីស័ក និងការដឹកជញ្ជូនបងប្អូនទៅកាន់លំនៅឋានរៀងៗខ្លួនឱ្យបានសមស្រប។

website_news/2020150503.txt · Last modified: 2020/05/15 13:57 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki